អត្ថបទពាណិជ្ជកម្ម
ទីបំផុត!កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy Z Fold4 បានលេចរូបរាងពិត ហើយ អមជាមួយកាដូឡើងម៉ាអ៊ែម!
11, Aug 2022 , 3:43 pm        
រូបភាព
 ស្របពេលនៃព្រឹត្តិការណ៍បើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស សាមសុង ប្រចាំប្រទេសកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផង ដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 0៨:00 យប់ រហូតដល់ ម៉ោង ១0:00 យប់ ផងដែរ។ 


 
លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖« យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ»។ 




 
ហើយសម្រាប់សករាជថ្មីចុងឆ្នាំ 2022 នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យ កាន់តែអង្រួនបេះដូងអ្នកគាំទ្រកាន់តែខ្លាំងឡើងម្តងទៀតហើយចំពោះ Galaxy Z ស៊េរី នេះជាមួយនឹងការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អឯកពិសេសៗ ជាច្រើន ដូចជា៖ កាមេរ៉ាជំនាញ  ដែលអាចថតភ្លឺច្បាស់ខ្លាំង បញ្ចេញរូបភាពរស់រវើក,កំពូលថាមពលថ្មអាចប្រើបានយូរ និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺ Galaxy Z Fold4 មកលើកនេះគឺត្រូវបានបំពាក់មកជាមួយដៃគូដ៏ពិសេសប៊ិក S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរដែលធ្វើឱ្យកាន់តែអស្ចារ្យជាងស្មាតហ្វូនជំនាន់មុនទៅទៀត ”។ 
 


ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវ បទពិសោធន៍ថ្មី…ភាពអស្ចារ្យថ្មីនៃកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រុមហ៊ុនក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 11 ដល់ 24 ខែសីហា ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖ 
 
* កម្ម៉ង់ទិញទុកមុន Galaxy Z Flip4 នឹងទទួលបាន   
- ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត 
- Galaxy Bud2 pro 
- ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ! 
- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ(គិតចាប់ពីថ្ងៃទិញ) 
 
ដែលសរុបទឹកប្រាក់រហូតដល់ទៅ 358 ដុល្លារ 
  


* កម្ម៉ង់ទិញទុកមុន Galaxy Fold4 នឹងទទួលបាន   
- ស្រោមទូរស័ព្ទដ៏ស្រស់ស្អាតដែលអាចដាក់ប៊ិចបាន (standing cover with Pen)  
- Galaxy Bud2 pro 
- ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ! 
- បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ(គិតចាប់ពីថ្ងៃទិញ) 
ដែលសរុបទឹកប្រាក់រហូតដល់ទៅ 468 ដុល្លារ
 
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32! 
  












* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
 

Tag:
 Samsung
© រក្សាសិទ្ធិដោយ thmeythmey.com