កីឡាជាតិ
ជាតិ
ក្រុមកីឡាការិនីហុកគីកម្ពុជា ជួបថៃ នៅល្ងាចនេះ
11, Aug 2022 , 5:59 pm        
រូបភាព
ក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី កាលពីថ្ងៃទី៩ សីហា ២០២២។ រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា
ក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី កាលពីថ្ងៃទី៩ សីហា ២០២២។ រូបពីសហព័ន្ធកីឡាហុកគីកម្ពុជា
ក្រុមកីឡាការិនីហុកគីកម្ពុជា ជួបថៃ ក្នុងព្រឹត្តិការណ៍ Hockey Asian Cup 2022 នៅទីក្រុងបាងកក ប្រទេសថៃ វេលាម៉ោង៧:៣០នាទី ថ្ងៃទី១១ សីហា ។ ព្រឹត្ដិការណ៍នេះ ចាប់ផ្ដើមពីថ្ងៃទី៨ ដល់១៥ ខែសីហា។

 
កាលពីថ្ងៃទី៨ សីហា កម្ពុជា បានចាញ់ ម៉ាឡេស៊ី ក្នុងលទ្ធផល១៤-១ ។ ប៉ុន្តែ កម្ពុជា ឈ្នះ សិង្ហបុរី លទ្ធផល៣-០ នៅថ្ងៃទី៩ សីហា។ ដោយឡែក ក្រុមកីឡាការិនីថៃ បានឈ្នះ សិង្ហបុរី ៨-០ ហើយបានចាញ់ម៉ាឡេស៊ី ក្នុងលទ្ធផល៣-០។ 
 
កម្ពុជា និងថៃ មាន៣ពិន្ទុដូចគ្នា នៅក្នុងពូល B នេះ។ ប្រសិនជាការប្រកួតនេះ កម្ពុជា ចាញ់ ថៃ ក្រុមកម្ពុជា នឹងត្រូវប្រកួតដណ្ដើមយក ជ័យលាភីលេខ៥។ លេខ១ ក្នុងពូលត្រូវប្រកួតជាមួយលេខ២ ក្នុងពូលផ្សេងទៀត ។ជាមួយគ្នានេះ លេខ៣ ត្រូវប្រកួតជាមួយ លេខ៤ក្នុងពូលផ្សេងគ្នា ដើម្បីយកលេខ៥ ដល់ លេខ៨។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចែកចេញជា២ផ្នែក។ ផ្នែកបុរស មាន៧ប្រទេសចូលរួម ដូចជា អ៊ីរ៉ង់,កាហ្សាក់ស្ថាន, ម៉ាឡេស៊ី, ថៃ, ចិនតៃប៉ិ, សិង្ហបុរី និងឥណ្ឌូណេស៊ី។ ចំណែកឯ វិញ្ញាសាផ្នែកនារី មាន៩ប្រទេស និងចែកចេញជា២ពូល។ ពូល A មាន កាហ្សាក់ស្ថាន,  ចិនតៃប៉ិ, អ៊ឺរ៉ង់, ឥណ្ឌូណេស៊ី និងប៉ាគីស្ថាន ខណៈពូល B មានម្ចាស់ផ្ទះថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងកម្ពុជា៕
 

ក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយ សិង្ហបុរី កាលពីថ្ងៃទី៩ សីហា ២០២២។ រូបពី សហព័ន្ធកីឡាហុកគីកម្ពុជា


Tag:
 កីឡាហុកគី
  Hockey Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com