អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន និងប្រមុខ WHO ព្រមព្រៀងបើកសាខា WHO ថ្មីនៅជប៉ុន
12, Aug 2022 , 10:11 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ។ រូបថត Xinhua
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ។ រូបថត Xinhua
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) Tedros  Adhanom Ghebreyesus បានព្រមព្រៀងបង្កើតសាខាថ្មីមួយរបស់អង្គការសុខភាព​ពិភពលោក (WHO) នៅជប៉ុន។ នេះបើតាមការចុះផ្សាយលើទីភ្នាក់​ងារព័ត៌មានជប៉ុន​ក្យូដូ នៅថ្ងៃទី​១១ ខែសីហា។

 
អង្គការសុខភាពពិភពលោក (WHO) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៨ ដោយមានទីស្នាក់​ការ​កណ្ដាលធំតែមួយនៅស្វ៊ីស ទីក្រុងហ្សឺណែវ។ WHO ក៏មានការិយាល័យប្រចាំប្រទេស១៥០ ជុំវិញ​ពិភពលោកដែរ។ 
 
ដោយឡែក អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus និងនាយករដ្ឋមន្ត្រី​ជប៉ុន គីស៊ីដា ហ្វូមីអូ ថ្មីៗនេះបានយល់ស្របគ្នាបើកទី​ស្នាក់ការថ្មីមួទៀតរបស់ WHO នៅជប៉ុន។ 
បើតាមទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ នៅថ្ងៃទី១១ ខែសីហា ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា ទី​ស្នាក់ការថ្មី WHO ដែលមានមូលដ្ឋាននៅជប៉ុននឹងបង្កើតមុនពេលរៀបចំកិច្ចប្រជុំ​កំពូលក្រុមប្រទេសមាន​សេដ្ឋកិច្ច​រីកចម្រើនទាំង៧ (G7) នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលគ្រោង​ធ្វើនៅខែឧសភា ឆ្នាំ២០២៣។ 
 
ស្នាក់ការអង្គការ WHO ថ្មីនេះ មានគោលដៅពង្រឹងការគ្រប់គ្រងថែរក្សាសុខភាព​មនុស្សជា​សកល ក៏​ដូចជាពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រនៅបណ្ដាប្រទេស​កំពុងអភិវឌ្ឍ និងដើម្បីជួយទប់ស្កាត់​ការរីក​រាល​ដាល​នៃជំងឺឆ្លងផ្សេងៗ៕ 
 

Tag:
 WHO
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com