កីឡាអន្តរជាតិ
អន្តរជាតិ
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកបីខែមុន World Cup មកដល់
12, Aug 2022 , 2:09 pm        
រូបភាព
ក្រុមជម្រើសជាតិម៉ារ៉ុក ថ្ងៃទី១១ ខែសីហា បានបញ្ចប់តំណែងលោក Vahid Halilhodzic ដែលជាគ្រូបង្វឹក ៣ខែមុនព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតាមកដល់។

 
ការប្រកាសរបស់សហព័ន្ធបាល់ទាត់ម៉ារ៉ុកបែបនេះ បានបញ្ចប់ក្តីរំពឹងរបស់ក្រុមជម្រើសជាតិ លើគ្រូបង្វឹកសញ្ជាតិបារាំង និងបូស្នៀ។​ នេះជាលើកទី៣ហើយដែលលោក Halilhodzic ជាគ្រូបង្វឹក រងគ្រោះពីការបញ្ចប់តំណែងនេះដល់ទៅ ៣លើក ក្រោយពេលលោកបានជួយក្រុមឡើងទៅកាន់ជុំផ្តាច់ចុងក្រោយ World Cup។
 
«ដោយមើលឃើញពីភាពខុសគ្នា និងការមើលឃើញខុសគ្នារវាងសហព័ន្ធបាល់ទាត់ម៉ារ៉ុកនិងគ្រូបង្វឹក Vahid Halilhodzic លើការរៀបចំគម្រោងក្រុមសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅកាតា។ ភាគីទាំងសងខាងក៏បានសម្រេចចិត្តចែកផ្លូវគ្នា។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់ម៉ារ៉ុក។
 
មូលហេតុផ្សេងទៀតដែលធ្វើឱ្យសហព័ន្ធបាល់ទាត់ម៉ារ៉ុកសម្រេចចែកផ្លូវជាមួយលោក Halilhodzic ក៏ព្រោះតែលោកដឹកនាំក្រុមម៉ារ៉ុកធ្វើមិនបានល្អ ក្នុងការប្រកួតពានរង្វាន់ Africa Cup of Nation កាលពីខែមករា។ គ្រូបង្វឹករូបគេក៏ត្រូវបានគេរាយការណ៍ថា មានភាពមិនចុះសម្រុងគ្នាជាមួយកីឡាករខ្សែបម្រើHakim Ziyech ទៀតផង។
 
លោក ​Halilhodzic នេះធ្លាប់ត្រូវបានក្រុមជម្រើសជាតិ​ កូតឌីវ័រ បញ្ចប់តំណែងក្នុងឆ្នាំ ២០១០ ហើយក៏ត្រូវបានក្រុមជម្រើសជាតិ ជប៉ុន បញ្ចប់តំណែងឆ្នាំ ២០១៨ មុនការប្រកួត World Cup មក។ លោកក៏ធ្លាប់បានដឹកនាំក្រុមអាល់ហ្សេរីប្រកួតក្នុង World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីលដែរ៕
 

Tag:
 World Cup 2022
  Morocco
© រក្សាសិទ្ធិដោយ thmeythmey.com