ជាតិ
សេដ្ឋកិច្ច
CDC ឱ្យក្រុមហ៊ុន៣ បោះទុនជាង ១៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរ​ និងផលិតអំបោះនៅកម្ពុជា
12, Aug 2022 , 6:59 pm        
រូបភាព
ដោយ ៖ ធន់ សេងហុង 

ក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា (CDC) នៅខែសីហានេះ បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគសរុបជាង ១៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតអំបោះនៅកម្ពុជា។ បើតាម CDC ក្រុមហ៊ុនទាំងនេះបង្កើតការងារដល់ពលរដ្ឋជាង ២ ០០០កន្លែង។

 
បើតាម CDC ក្រុមហ៊ុនទាំងនេះរួមមាន ក្រុមហ៊ុន​ JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ ហើយអាចបង្កើតឱកាសការងារដល់ពលរដ្ឋចំនួន ១ ០២៤កន្លែង។
 
ទន្ទឹមនេះ CDC ក៏អនុញ្ញាតឱ្យក្រុមហ៊ុន HONG YU FANG GARMENT CO., LTD ដែលមានទីតាំងវិនិយោគនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បោះទុនវិនិយោគប្រមាណ ៥,២ លានដុល្លារ។ ក្រុមហ៊ុនគ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ព្រមទាំងអាចបង្កើតឱកាសការងារបានចំនួន ១ ០២៩កន្លែង។
 
ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើ CDC ក៏អនុម័តឱ្យក្រុមហ៊ុន​ SHUN WEI FANG ZHI KE JI CO., LTD គ្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ព។ ក្រុមហ៊ុននេះ មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារ ហើយអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ២២៦កន្លែង៕
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com