កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបទីក្រុងឡុងដ៍ Chelsea ទទួល Spurs ឯ Man United, Liverpool ចង់ឈ្នះលើកដំបូងរៀង
13, Aug 2022 , 11:29 am        
រូបភាព
ក្រុមតោខៀវ Chelsea ស្វាគមន៍ក្រុមមាន់ខ្នាយមាស ​Tottenham Hotspur នៃជំនួប Derby ក្នុងទីក្រុងឡុងដ៍ធំតែមួយប្រចាំក្របខណ្ឌ Premier League សប្តាហ៍ទីពីរ ថ្ងៃទី១៤ ខែសីហា។ ចំណែកឯ Manchester United និង Liverpool ត្រូវការជ័យជម្នះលើកដំបូងដើម្បីស្តារមុខមាត់។

London Derby ជាជំនួបប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ ហើយសប្តាហ៍ទីពីរនេះ Chelsea ជាក្រុមកំពុងតែជួបបញ្ហាខ្វះខាត់កីឡាករក្នុងការស្តារទម្រង់លេងឱ្យស្ថិតក្នុងគម្រិតប្រកួតប្រជែងកំពូល ខណៈជួប Spurs ដែលបច្ចុប្បន្នកំពុងសបង្ហាញទម្រង់លេងល្អប្រសើជាងរដូវកាលចាស់។ ​សប្តាហ៍ដំបូង Chelsea ដឹកនាំដោយលោក Thomas Tuchel រកបាន៣ពិន្ទុយ៉ាងលំបាកពីក្រុម Everton ដែលដឹកនាំដោយ Frank Lampard ប៉ុន្តែ Spurs របស់លោក ​Antonio Conte រកបាន៣ពិន្ទុដោយងាយស្រួលក្រោយបំបាក់ Southampton ដោយលទ្ធផល ៤-១ និងជាជំនួបមានគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេ។


 
ទោះយ៉ាងណាកាលរដូវកាល ២០២១-២២ ជំនួប London Derby ៣លើកក្រុមតោខៀវយកឈ្នះលើ Spurs ទាំងអស់ដោយក្នុងនោះមានជំនួបនៅ Premier League ២លើក និង EFP Cup ១លើក។ តើ Chelsea អាចបន្តឈ្នះជំនួបដ៏ធំមួយនេះ ឬ Spurs អាចស្វែងរកជ័យជម្នះខ្លួនមកវិញ?
 
ឯ Man United ត្រូវធ្វើដំណើរទៅទឹកដីក្រុម ​Brentford ដើម្បីបន្តយុទ្ធនាការប្រកួត Premier League សប្តាហ៍ទីពីររបស់ខ្លួន ថ្ងៃទី១៣ ខែសីហា វេលាម៉ោង ១១:៣០ យប់។ បិសាចក្រហមត្រូវការឈ្នះជាចាំបាច់លើ Brentford ដើម្បីស្រងមុខមាត់ឡើងវិញក្រោយជំនួបថ្ងៃបើកឆាកភ្លាត់ស្នៀតចាញ់ Brighton & hove Albion លទ្ធផល ២-១ នាកីឡដ្ឋាន ​Old Trafford។ 
Man United បច្ចុប្បន្នជាក្រុមជួបបញ្ហាទម្រង់លេងយ៉ាងខ្លាំងខណៈដែលលោក Erik ten Hag កំពុងតែស្វែងរកកីឡាករចំណូលថ្មីផ្សេងៗទៀតដើម្បីពង្រឹងសមត្ថភាពក្រុមឡើងវិញ។ ធ្លាប់ប៉ះគ្នា ២លើកនារដូវកាលចាស់បិសាចក្រហមយកឈ្នះលើ Brentford ទាំងអស់ ដោយលទ្ធផលឈ្នះនៅកីឡដ្ឋាន Gtech Community ៣-១ និងឈ្នះក្នុងកីឡដ្នាន ​Old Trafford ៣-០។
មិនខុសពីបិសាចក្រហមដែលមិនទាន់អាចឈ្នះលើកដំបូងនៅ Premier league ក្រុមហង់ក្រហមក៏មិនត្រូវការឈ្នះជាចាំបាច់ដោយត្រូវស្វាគមន៍ Crystal Palace នៅជំនួបចុងក្រោយនៃសប្តាហ៍ទីពីរនៅថ្ងៃទី ១៦ ខែ សីហា។ 


 
កាលសប្តាហ៍ទីមួយ Liverpool ប្រកួតបានត្រឹមចែកគ្នា១ពិន្ទុម្នាក់ជាមួយក្រុម Fulham ទើបឡើងពីក្របខណ្ឌ Championship លទ្ធផល ២-២ ប៉ុណ្ណោះដែលជាលទ្ធផលដ៏អាម៉ាស់មួយសម្រាប់លោក Jurgen Klopp។ ចំណែក Crystal Palace ប្រកួតដំបូងរបស់ខ្លួនចាញ់ក្រុមខ្លាំង Arsenal ដែលកំពុងមានទម្រង់លេងដ៏គួរភ្ញាក់ផ្អើលលទ្ធផល ២-០។
Liverpool ជួប Crystal Palace នេះជាលើកទីពីរដែលបានប្រកួតគ្នាសម្រាប់រដូវកាលថ្មី ដោយអំឡុងការប្រកួតមិត្តភាពនៅប្រទេសង្ហបុរី ហង្សក្រហមឈ្នះ Crystal លទ្ធផល ២-០ រួចមកហើយ។ 
 
ខាងក្រោមនេះជាការប្រកួតផ្សេងទៀតក្នុងសប្តាហ៍ទីពីរ Premier League៖
 
ថ្ងៃទី១៣ ខែសីហា 
 
Aston Villa ស្វាគមន៍ Everton ម៉ោង ៦:៣០ ល្ងាច (ម៉ោងនៅកម្ពុជា)។
 
Arsenal ស្វាគមន៍ Leicester City, ម៉ោង ៩ យប់។
 
Brighton & Hove Albion ទទួល Newcastle United ម៉ោង ៩ យប់។
 
Southampton ទទួល Leeds United ម៉ោង ៩ យប់។
 
Wolverhampton Wanderers ស្វាគមន៍ Fulham ម៉ោង ៩ យប់។
 
AFC Bournemouth ប៉ះជើងឯករដូវកាលចាស់ Manchester City ម៉ោង ៩ យប់។
 
ថ្ងៃទី១៤ ខែសីហា 
 
Nottingham Forest ទទួល West Ham United វេលាម៉ោង ៨ យប់៕
 
 
 
 
 

Tag:
 Premier League
  Week Two
© រក្សាសិទ្ធិដោយ thmeythmey.com