ជាតិ
តន្រ្តីករបុរាណ លោក ហ៊ិន សូត្រ ទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំ
13, Aug 2022 , 3:59 pm        
រូបភាព
ភ្នំពេញ៖ លោក ហ៊ិន សូត្រ ដែលជាតន្ត្រីករបុរាណ ជំនាញតាខេនិងខ្លុយ បានទទួលមរណភាព នារសៀលថ្ងៃទី១២ ខែសីហា ម្សិលមិញនេះ។


 
បើតាមការបញ្ជាក់របស់សមាជិកក្រុមគ្រួសារ  លោក ហ៊ិន សូត្រ បានទទួលមរណភាព ក្នុងវ័យ៦៥ឆ្នាំ  ដោយរោគាពាធ។ ក្រោយទទួលដំណឹងមរណភាពលោក ហ៊ិន សូត្រ មានសិល្បករ=សម័យ-បុរាណជាច្រើនរូប បានបង្ហោះរូបលោក ភ្ជាប់នឹងសាររំលែកទុក្ខ និងអារម្មណ៍សោកស្ដាយលើគណនីហ្វេសប៊ុករៀងៗខ្លួន។
 
លោក អ៊ុក ណារីម ដែលជាពិធីករ បានបង្ហោះដូច្នេះថា៖«ខ្ញុំពិតជាសោកស្ដាយ និងតក់ស្លុតខ្លាំងណាស់ ចំពោះការបាត់បង់ លោកគ្រូ ហ៊ិន សូត្រ (Hin Soth) ព្រឹទ្ធាចារ្យតន្រ្តីបុរាណដ៏ចំណាន»។ លោក ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពផងដែរ។
 
អ្នកស្រី កាឆយ ដែលជាតារាកំប្លែង ក៏បានបង្ហោះសាររំលែកទុក្ខនិងបង្ហាញអារម្មណ៍សោកស្ដាយចំពោះមរណភាពរបស់លោក ហ៊ិន សូត្រ
លើគណនីហ្វេសប៊ុកខ្លួនផងដែរ។ «បងមានអនុស្សាវរីយជាមួយខ្ញុំច្រើនណាស់ហើយបងមិនចេះប្រកាន់។ ស្អែកដល់ថ្ងៃលេងក៏បងមកជួយប្អូនដែរ។ បងជាមនុស្សល្អខ្លាំងណាស់
ប្អូនពិតជាស្ដាយបងមែន សូមឱ្យបងទៅឱ្យបានសុខចុះ»។
 
នេះជាសារដែលអ្នកស្រី កាឆយ បង្ហោះ ដោយភ្ជាប់នឹងរូបថតលោក ហ៊ិន សូត្រ ផងដែរ។ក្រៅពីសិល្បករទាំងពីរខាងលើ ក៏មានសិល្បករជាច្រើនផ្សេង
និងផេកសមាគមសិល្បៈមួយចំនួនបានបង្ហោះសាររំលែកទុក្ខនិងបង្ហាញអារម្មណ៍សោកស្ដាយចំពោះការបាត់បង់លោក ហ៊ិន សូត្រផងដែរ៕
 

Tag:
 លោក ហ៊ិន សូត្រ
© រក្សាសិទ្ធិដោយ thmeythmey.com