ជាតិ
អត្ថបទពាណិជ្ជកម្ម
VannDa នឹងចូលរួមក្នុងព្រឹត្តិការណ៏បើកដំណើរការនៃ vivo សេរី V25 ថ្មី ក្នុងតំណែង​ជាទូតសុច្ឆន្ទៈ
14, Aug 2022 , 8:14 am        
រូបភាព
ដោយ: ថ្មីៗ
 ក្រុមហ៊ុន vivo Cambodia បានស្វាគមន៏​ ក៏ដូចជា អបអរសាទរ លោក Vann Da - វណ្ណដា ក្នុងនាមជា​ទូតសុច្ឆន្ទៈប្រុស ចាប់ពីខែសីហានេះ ឆ្នាំ ២០២២ នេះតទៅ  ។ អ្វីដែលពិសេសទៀតនោះលោក Vann Da - វណ្ណដា ក៏ដូចជាក្រុមការងារបានកំពុងត្រៀមនូវអ្វីដែលប្លែកៗជាមួយនឹងស្មាតហ្វូន​ម៉ូឌែលថ្មីដែលក្រុមហ៊ុន vivo ត្រៀមបង្ហាញនៅពេលបន្តិចទៀតខាងមុខនេះ ជាមួយនិង​ មុខងារពិសេសៗដែល អតិថិជនភាគច្រើន ទទ្ទឹងរង់ចាំ ។
 
ជាក់ស្តែង លោក Vann Da - វណ្ណដា និង ​ផលិតកម្មបារមី ធ្លាប់សហការជាមួយក្រុមហ៊ុន vivo Cambodia ក្នុងវីដេអូចម្រៀង Follow Ma Dance ។ វត្ដមានលោក Vann Da - វណ្ណដា នឹងបង្ហាញលក្ខណៈបែបខ្នាតធំ ជាមួយនិង V series ថ្មីហើយអ្វីដែលអាចបញ្ចេញបាន នៃ V25 នោះគឺ ការប្រែប្រួលពណ៏ដែរប្តូទៅតាមពន្លឺព្រះអាទិត្យ ព្រមទាំងមានសមត្ថភាពខ្ពស់ ដែលធ្វើអោយ ការផ្តិតយករូបភាពក្នុងពេលរាត្រីដែលធ្វើអោយ ពេញចិត្តអតិថិជន តែម្តង ។


 
ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន vivo Cambodia លោក Vann Da - វណ្ណដា​នឹងប្រើប្រាស់ ស្មាតហ្វូន V25 series ក្នុងការបង្ហាញអតិថិជន អំពីបទពិសោធន៏ផ្ទាល់នៃឯកទេសថត ក៏ដូចជាបង្ហាញ វត្តមានរបស់លោក ក្នុងព្រឹត្តិការណ៏ដែល ត្រៀមនឹងបង្ហាញ​អំពី ស្មាតហ្វូនម៉ូឌែលថ្មី ជាផ្លូវការផងដែរ។
 
តោះរង់ចាំមើលទាំងអស់គ្នាថា លោក Vann Da - វណ្ណដា នឹងមានអ្វីខ្លះ មកបង្ហាញ ដល់អតិថិជនជាមួយនឹង​ V25 series នេះ ?​
 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com