ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
ប៉ុស្តិ៍សុខភាពថ្មីក្នុងឃុំកណ្តោល នឹងរួមចំណែកដល់ការផ្តល់សេវាសុខភាពជូនពលរដ្ឋក្នុងឃុំកាន់តែល្អ
14, Aug 2022 , 1:59 pm        
រូបភាព
ដោយ៖ ហេ អួញ(យុវជនឃុំកណ្តោល) 
 
កោះកុង៖ អាជ្ញាធរឃុំកណ្តោល ដែលស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងសាងសង់ប៉ុស្តិ៍សុខភាព ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាសុខភាព ដែលស្ថិតនៅកៀកផ្ទះរបស់ខ្លួន។ លោក ហ៊ុយ សំណាង ដែលទើបនឹងជាប់ជាមេឃុំកណ្តោល កាលពីពេលថ្មីៗនេះ បាន ពន្យល់បន្ថែមដូច្នេះ៖ «ចាំបាច់ដែលត្រូវមានប៉ុស្តិ៍សុខភាពនៅក្នុងឃុំហ្នឹង មានន័យថាហ្នឹងជាការកាត់បន្ថយ(ការលំបាក) របស់ប្រជាពលរដ្ឋ ដែលគាត់មានជំងឺ ឈឺថ្កាត់ ឬមួយក៏សម្រាលយប់ព្រលប់អី យើងទៅពេទ្យ ឬទៅមណ្ឌលសុខភាពពុំទាន់ (ទៅ)ពេទ្យបង្អែកអត់ទាន់ គឺអាចស្នាក់នៅប៉ុស្តិ៍សុខភាពហ្នឹងសិន ដើម្បីពិនិត្យតាមដាន។ បើថាជំងឺហ្នឹងធ្ងន់ធ្ងរ ចឹងគាត់អាចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក»។

 
បច្ចុប្បន្នប៉ុស្តិ៍សុខភាពនេះ សាងសង់រួចរាល់ប្រមាណ៧០ភាគរយហើយ។ លោក ហ៊ុយ សំណាង មេឃុំកណ្តោល រំពឹងថាប៉ុស្តិ៍សុខភាពថ្មីនេះ នឹងជួយសម្រួលការលំបាក និងការបន្ថយការធ្វើដំណើរឆ្ងាយ របស់ពលរដ្ឋ។ 
 
ពលរដ្ឋដែលរស់នៅក្នុងឃុំកណ្តោល បានសាទរយ៉ាងខ្លាំងចំពោះការសង់ប៉ុស្តិ៍សុខភាពនេះ។ ទន្ទឹមនឹងនេះពលរដ្ឋស្នើឱ្យគ្រូពេទ្យដែលនឹងត្រូវបម្រើការងារនៅប៉ុស្តិសុខភាពនេះ យកចិត្តទុកដាក់ដល់ពលរដ្ឋស្មើៗគ្នា។
 
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 
 

Tag:
 សុខភាព
  សេវាសាធារណៈ
  ប៉ុស្តិ៍សុខភាព
  ហ៊ុន សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com