អន្តរជាតិ
វៀតណាម ពិចារណាសាងសង់ផ្លូវរថភ្លើងតម្លៃ ៥៨,៧ពាន់លានដុល្លារ
14, Aug 2022 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
វៀតណាម កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅក្នុងប្រទេស ដែលអាចមានតម្លៃប្រមាណ ៥៨,៧ពាន់លានដុល្លារ។ គម្រោងមួយនេះ អាចបញ្ចប់រួចរាល់នៅចន្លោះឆ្នាំ ២០៤៥ ដល់ឆ្នាំ២០៥០។

 
 
ក្រសួងដឹកជញ្ជូនវៀតណាម នៅខែក្រោយ នឹងដាក់សំណើកសាងផ្លូវរថភ្លើងល្បឿនលឿនប្រវែងប្រមាណ ១៥៤៥គីឡូម៉ែត្រ ទៅការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តវៀតណាម ដែលជាតួអង្គសម្រេចចិត្តដ៏មានអំណាចបំផុតរបស់បក្សកុម្មុយនីស្តវៀតណាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៤ ខែសីហា។
 
ផ្លូវល្បឿនលឿនចម្ងាយប្រមាណ ៦៦៥គីឡូម៉ែត្រ ដែលអាចវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២៤,៧២ពាន់លានដុល្លារ នឹងបើកដំណើរការត្រឹមឆ្នាំ២០៣២ ខណៈគម្រោងទាំងមូល អាចរួចរាល់នៅចន្លោះឆ្នាំ ២០៤៥ ដល់២០៥០៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com