កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទទួល Spurs នៅអង់គ្លេស រីឯ Real និង Bayern ក៏មានជំនួបក្នុងក្របខណ្ឌរៀងៗខ្លួនផងដែរនាយប់នេះ
14, Aug 2022 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់ការប្រកួតនារាត្រីនេះ Chelsea ស្វាគមន៍ Tottenham Hotspur ក្នុងក្របខណ្ឌ Premier League ដោយ​ក្រុមទាំងពីរសុទ្ធតែមានជ័យជម្នះ​បើកឆាក​រៀងៗខ្លួន នាជំនួប​បើកឆាកសប្តាហ៍ដំបូង។ នៅ La Liga ម្ចាស់​ការពារជើងឯក Real Madrid ផ្តើមយុទ្ធនាការនៅទឹក​ដី Almeria រីឯ Bayern Munich រំពឹងទទួលបាន៣ពិន្ទុបន្ថែមទៀតក្នុង Bundesliga នៅពេលស្វាគមន៍ Wolfsburg។ ក្របខណ្ឌ Serie A និង Ligue 1 ក៏មានជំនួបដ៏ទាក់ទាញផងដែរ។

 
សម្រាប់ការប្រកួត Premier League កាលពីថ្ងៃសៅរ៍ Manchester City និង Arsenal បន្តជ័យជម្នះ​របស់ខ្លួននៅ​សប្តាហ៍ទី២ ខណៈ Manchester United ទទួល​រងនូវការខក​ចិត្ត២លើកជាប់គ្នា។ Barcelona បានត្រឹម​បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយភ្ញៀវ Rayo Vallecano ក្នុង La Liga។
 
Inter Milan និង Borussia Dortmund សុទ្ធតែបាន​៣ពិន្ទុពីក្រៅទឹក​ដីនៃក្របខណ្ឌ Serie A និង Bundesliga រៀងៗខ្លួន ស្របពេលដែល Neymar បានស៊ុត​បាល់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ ៥-២ របស់ Paris Saint German លើក្រុមភ្ញៀវ Montpellier ដើម្បីឈរលើតារាងបណ្តោះអាសន្នក្នុង Ligue 1។
 
 
លទ្ធផលកាលពីយប់ថ្ងៃសៅរ៍
Premier League៖
-Brentford ៤-០ Manchester United
-Arsenal ៤-២ Leicester City
-Brighton & Hove Albion ០-០ Newcastle United
-Manchester City ៤-០ AFC Bournemouth
-Southampton ២-២ Leeds United
-Wolverhampton Wanderers ០-០ Fulham
-Aston Villa ២-១ Everton
 
La Liga៖
-Barcelona ០-០ Rayo Vallecano
-Real Valladolid ០-៣ Villarreal
 
Serie A៖
-Lecce ១-២ Inter Milan 
-Monza ១-២ Torino
 
Bundesliga៖
-Schalke 04 ២-២ Borussia Monchengladbach
-Bayer Leverkusen ១-២ Augsburg
-Hertha Berlin ១-១ Eintracht Frankfurt
-Hoffenheim ៣-២ Bochum
-RB Leipzig ២-២ FC Cologne
-Werder Bremen ២-២ VfB Stuttgart
-Freiburg ១-៣ Borussia Dortmund
 
Ligue 1៖
-Paris Saint-Germain ៥-២ Montpellier
-Monaco ១-១ Rennes
-Nantes ១-១ Lille
 
កម្មវិធីប្រកួតនារាត្រីនេះ
Premier League៖
ម៉ោង៨យប់​
-Nottingham Forest vs West Ham United
ម៉ោង១០ និង៣០នាទីយប់
-Chelsea vs Tottenham Hotspur
 
La Liga៖ 
ម៉ោង១០ និង៣០នាទីយប់
-Cadiz vs Real Sociedad
 
ម៉ោង​៣ទៀបភ្លឺ
-Valencia vs Girona
-Almeria vs Real Madrid
 
Serie A៖
ម៉ោង១១ និង៣០នាទីយប់
-Fiorentina vs Cremonese
-Lazio vs Bologna
 
ម៉ោង១ និង៤៥នាទីរំលងអាធ្រាត្រ
-Salernitana vs Roma
-Spezia vs Empoli
 
Bundesliga៖
ម៉ោង១០ និង​៣០នាទីយប់
-Mainz vs Union Berlin
-Bayern Munich vs Wolfsburg
 
Ligue 1៖
ម៉ោង៨យប់៖
-AC Ajaccio vs Lens
-Auxerre vs Angers
-Reims vs Clermont Foot
-Troyes vs Toulouse
 
ម៉ោង១០ និង​៥នាទីយប់៖
-Nice vs Strasbourg
 
ម៉ោង១ និង៤៥នាទីរំលងអាធ្រាត្រ
-Brest vs Marseille
 

© រក្សាសិទ្ធិដោយ thmeythmey.com