ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
​​មេឃុំជុំគ្រៀល ស្នើពលរដ្ឋថែរក្សាផ្លូវក្នុងឃុំ ឱ្យដូចទ្រព្យសម្បត្តិខ្លួន
14, Aug 2022 , 4:34 pm        
រូបភាព
ដោយ៖ ណែម សុជាតា (យុវជនឃុំជុំគ្រៀល) 

កំពត៖ ក្នុងឆ្នាំ២០២២នេះ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បានសម្រេចការសាងសង់ផ្លូវ បានចំនួន ៣ ០០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។  លោក ហៃ សេង មេឃុំជុំគ្រៀល បានលើកឡើងថា កន្លងមកផ្លូវនៅក្នុងឃុំរងការខូតខាត ដោយសារការដឹកជញ្ជូនច្រើន និងនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន បណ្ដាលឱ្យផ្លូវរអិល និងមានជង្ហុកតូចៗ។ ជុំវិញបញ្ហានេះ លោកមេឃុំដដែល បានប្រឹងប្រែងជួសជុលផ្លូវដែលខូចខាតតាមភូមិនានា ទៅតាមដំណាក់កាល។ ជាមួយគ្នានេះ លោក ហៃ សេង ក៏បានសំណូមពរដល់ពលរដ្ឋ ចូលរួមថែរក្សាផ្លូវសាធារណៈនៅក្នុងឃុំ ជាពិសេសផ្លូវដែលទើបជួសជុល ឱ្យដូចជាទ្រព្យសម្បត្តិខ្លួន ដើម្បីរួមគ្នាអភិវឌ្ឍន៍ភូមិឃុំឱ្យរីកចម្រើន។ «ក្នុងនាមជាអ្នកដឹកនាំភូមិឃុំ ខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ ពេលដែលឃើញផ្លូវសព្វថ្ងៃមានភាពល្អប្រសើរជាងមុនច្រើន ហើយពលរដ្ឋបានអាស្រ័យផល ងាយស្រួលធ្វើដំណើរនិងប្រកបដោយសុវត្ថិភាព»។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com