កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel-Conte! ជម្លោះទាំងកាយ​វិការ ពាក្យសំដី ការចាប់ដៃ ហើយទីបំផុត កាតក្រហមទាំងពីរ​
15, Aug 2022 , 11:15 am        
រូបភាព
​​​ក្រុមតោខៀវ ​Chelsea បានត្រឹមខកចិត្តដ្បិតស្មើជាមួយក្រុម​Tottenham Hotspur លទ្ធផល ២-២ ក្នុងជំនួបទីក្រុងឡុងដ៍ ឬ LondonDerby គ្រូបង្វឹកគឺលោក Thomas Tuchel និងលោកAntonio Conte ត្រូវពិន័យកាតក្រហមទាំងពីរនាក់ នាថ្ងៃទី១៤ខែសីហា។

 
ក្រុមទាំងពីរមានការប្រកួតគ្នាយ៉ាងស្វិតស្វាញប៉ុន្តែនៅក្នុងវគ្គទីមួយក្រុមម្ចាស់ផ្ទះតោខៀវមានប្រៀបវាយសម្រុកលើ Spurs រហូតបើកការនាំមុខ១គ្រាប់នៅនាទី១៩ ដោយខ្សែការពារ Kalidou Koulibalyការប្រកួតបន្តគ្មានការប្រែប្រួសលទ្ធផលឡើងរហូតចប់វគ្គ។ 
 
ឈានដល់វគ្គទីពីរ Spurs បានដាក់សម្ពាធវិញលើក្រុមម្ចាស់ផ្ទះវិញរហូតអាចស្វែងរកគ្រាប់តាមស្មើ១-១ នៅនាទី៦៨ ដោយខ្សែបម្រើ Pierre Hojbjerg ក្រោយត្រូវគូប្រជែងតាមស្មើChelsea ដល់នាទី៧៧ Reece James បានស៊ុតនាំមុខជាថ្មីលើSpurs ជ័យជម្នះ៣ពិន្ទុហៀបនឹងធ្លាក់ទៅក្នុងដៃក្រុមម្ចាស់ផ្ទះប៉ុន្តែក្រុមមាន់ខ្នាយមាសមិនបណ្តោយឱ្យរបូត៣ពិន្ទុដាច់ខាតរហូតដល់នាទី៩០+៦ HarryKane អាចរកគ្រាប់តាមស្មើនៃការប្រកួតហៀបបញ្ចប់។
 
រឿងរ៉ាវដែលបណ្តាល់ឱ្យឈ្លោះប្រកែកគ្នារវាងគ្រូបង្វឹកក្រុមទាំងពីរកើតឡើងតាំងពីនាទី៦៧ពេលដែលកីឡាករ Kai Havertz ត្រូវបានកីឡាករក្រុម Spurs ទាក់ជើងឱ្យដួលប៉ុន្តែមិនត្រូវបាន លោក ​Anthony Taylor ជាអាជ្ញាកណ្តាលការប្រកួតពិន័យឡើយ រហូតធ្វើឱ្យ Hojbjerg អាស៊ុតគ្រាប់តាមស្មើ ១-១។ ខណៈកំពុងតវ៉ាជាមួយមន្ត្រីអាជ្ញាកណ្តាលទី៤ការប្រកួតលោក ​Tuchel និងលោក ​Conte បានប៉ះទង្គិចគ្នាទាំងកាយវិការ និងពាក្យសម្តីតវ៉ាលើរឿងកីឡាករប៉ះគ្នាតែអាជ្ញាកណ្តាលមិនពិន័យ។ គ្រូបង្វឹកក្រុមទាំងពីរនៅនាទី៧០ ទទួលបានកាតលឿងម្នាក់មួយ។


 
មុនត្រូវបានអាជ្ញាកណ្តាលផ្តល់កាត់ក្រហមដល់គ្រូបង្វឹកទាំងពីរដោយសារតែក្រោយបញ្ចប់ការប្រកួតភ្លាមគ្រូបង្វឹកទាំងពីរហាក់មិនថមថយនៅកម្តៅរាងខ្លួនដោយបានចាប់ដៃគ្នាប៉ុន្តែនៅតែមានការប៉ះទង្គិចពាក្យសម្តីគ្នាបន្ថែមរ​ហូតត្រូវបានអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតផ្តល់កាតក្រហមឱ្យគ្រូបង្វឹកទាំងសងខាងតែម្តង។ទោះជាបែនេះក្តីលោក Tuchel គ្រូបង្វឹកក្រុម Chelsea បានពន្យល់ពីមូលហេតុដែលនាំឱ្យឈានដល់ការទទួលបានកាតក្រហមដោយបាននិយាយថាលោក ​Conte បានដើរដោយមិនបានមើលចំមុខខ្លួនប្រៀបដូចជាការមិនគោរពដល់ខ្លួន។ 
 


«នៅពេលយើងចាប់ដៃ ខ្ញុំគិតថាយើងនឹងមើលចំមុខគ្នាហើយនិយាយអរគុណឬលាគ្នា ប៉ុន្តែ ​Antonio មានទស្សនៈខុសពីគ្រូដទៃវាគឺជាអារម្មណ៍ពិបាកទទួលយកមួយ។នេះជារឿងដែលអាចកើតមានសម្រាប់គូប្រជែងទាំងសងខាងគ្មានអ្វីអាក្រក់កើតឡើងឡើយ»។ លោក Tuchel និយាយបែបនេះ។
 
មិនខុសពីលោក ​Tuchel ឡើយគ្រូSpurs លោក Conte ក៏បានបង្ហាញអារម្មណ៍ខ្លួនក្រោយពេលមានរឿងហេតុរហូតទទួលបានកាតក្រហមដោយលោកនិយាយថា៖«ពិតណាស់ថាខ្ញុំមិនសូវជាបង្ហាញអារម្មណ៍ខ្លាំងអំឡុងការប្រកួតប្រសិនបើខ្ញុំឃើញមានការប្រកែកគ្នាឬភាពចម្រូងចម្រាស់នោះចម្លើយរបស់ខ្ញុំគឺដោយភាពចម្រូងចម្រាស់ដូចគ្នាប៉ុន្តែខ្ញុំសូមផ្តាំថានេះមិនមែនជាបញ្ហាឡើយ។»៕
 
 
 

Tag:
 Chelsea
 
© រក្សាសិទ្ធិដោយ thmeythmey.com