រថយន្ត
អន្តរជាតិ
ក្នុងចំណោម​រថយន្តប្រណីត៧០០០គ្រឿងរបស់ស្តេចព្រុយណេ, Rolls Royce និង Ferraris មានជិត១០០០គ្រឿង
15, Aug 2022 , 8:59 pm        
រូបភាព
ស៊ុលតង់ព្រុយណេ Hassanal Bolkiah ibni Omar Ali Saifuddien III ជាស្តេចសោយរាជ្យយូរជាងគេបន្ទាប់ពីម្ចាស់ក្សត្រីElizabeth II របស់អង់គ្លេស។ មិនត្រឹមជាស្តេចសោយរាជ្យលើសពី៥០ឆ្នាំ ព្រះអង្គ Bolkiah ជាស្តេចមានទ្រព្យច្រើនជាងគេលើលោកផងដែរ។



បើតាមការផ្សាយរបស់ទស្សនាវដ្តី Forbes ស្តេចដ៏មានអំណាចព្រុយណេរូបនេះមានទ្រព្យ២០ពាន់លានដុលា្លរឯណោះ ដែលចំនួននេះត្រូវបានប៉ាន់ស្មានលើកចុងក្រោយនៅឆ្នាំ២០០៨។
 
ព្រះអង្គ Hassanal Bolkiah ជាស្តេចមួយអង្គចូលចិត្តចំណាយលុយលើសម្ភារទំនើបៗយ៉ាងច្រើនដូចជាផ្ទះ យន្តហោះ រថយន្ត និងរបស់ប្រើប្រាស់ផ្សេងៗ។
 
បើតាមការផ្សាយរបស់កាសែត The Times UK ស៊ុលតង់ព្រុយណេ ព្រះជន្ម៧៦ព្រះវស្សារូបនេះ មានរថយន្តប្រណីតៗដល់៧០០០គ្រឿង។ មិនតែប៉ុណ្ណោះ ព្រះអង្គ Bolkiah មានយន្តហោះឯកជនតម្លៃ៤០០លានដុល្លារ និង​បំពាក់មាសក្នុងយន្តហោះនោះអស់តម្លៃ១២០លានដុល្លារថែមទៀត។
 
រថយន្តប្រណិតៗរបស់ស្តេចព្រុយណេទាំង៧០០០គ្រឿងមានតម្លៃប្រហែលជាង៤ពាន់លានដុល្លារ។ ចំណោមរថយន្តទាំងនោះ មាន Rolls Royce ៦០០គ្រឿង និង Ferraris ចំនួន៣០០ ដែលព្រះអង្គ Bolkiah ស្រឡាញ់ចូលចិត្តជាងគេ៕
 
 
 

Tag:
 Hassanal Bolkiah
© រក្សាសិទ្ធិដោយ thmeythmey.com