អត្ថបទពាណិជ្ជកម្ម
កំពូលរថយន្តប្រណិត The New Rang Rover សេរីថ្មី បង្ហាញមុខក្នុងកម្មវិធី Private Preview នៃ Jaguar Land Rover Cambodia
16, Aug 2022 , 5:15 pm        
រូបភាព
នៅក្នុងកម្មវិធី Private Preview កាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅ បានបង្ហាញជាផ្លូវការនូវរូបរាងនៃរថយន្ត The New Range Rover សេរីថ្មី ដល់ភ្ញៀវកិត្តិយស។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Jaguar Land Rover Cambodia ក្នុងគោលបំណងពាំនាំវត្តមាន នៃរថយន្តសេរីថ្មី The New Range Rover ជំនាន់ទី៥​​ ចូលមកក្នុងប្រទេសកម្ពុជា ព្រមទាំផ្តល់់នូវទស្សនីយភាពជាផ្លូវការ និងដំបូងគេបង្អស់ នៃរថយន្តសេរីថ្មីជំនាន់ទី៥​នេះ ដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមផងដែរ។ 

កំពូលរថយន្តប្រណិតសេរីថ្មីនេះ​ ត្រូវបានដាក់បង្ហាញផ្ទាល់ ជាផ្លូវការដល់ភ្ញៀវកិត្តិយស នៅក្នុងកម្មវិធី Private Preview ​ ដែលបានប្រារព្ធឡើងនៅទីតាំង អគារតាំងបង្ហាញរថយន្ត Jaguar Land Rover Cambodia កាលពីថ្ងៃសៅរ៍ សប្តាហរ៍មុន។
 

(រូបភាព៖ រថយន្តសេរីថ្មី The New Range Rover ជំនាន់ទី៥)
 
ជាមួយគ្នានេះ រថយន្ត The New Rang Rover ជំនាន់ទី៥នេះ ត្រូវបានគេឱ្យឈ្មោះថា​​ ជាកំពូលរថយន្តនៃប្រណិតភាព ទាន់សម័យ និងថ្លៃថ្នូរ ផ្តល់នូវផាសុកភាពលំដាប់ First-Class ជូនអ្នកប្រើប្រាស់គ្រប់វិស័យ។  
 


គួបញ្ជាក់ថា Jaguar Land Rover Cambodia គឺជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Jaguar និង​​ Land Rover ពីចក្រភពអង់គ្លេស ដែលមានការនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA​ Cambodia)។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com