ជាតិ
សង្គមជាតិ
សមត្ថកិច្ចព្រះសីហនុ ចាប់បានគ្រឿងញៀនជិត១តោន ពីចិន៥នាក់
17, Aug 2022 , 5:05 pm        
រូបភាព
បុរសជនជាតិចិន៥នាក់ និងគ្រឿនញៀនប្រមាណ៩០០គីឡូក្រាម ត្រូវសមត្ថកិច្ច ចាប់បាននៅខេត្តព្រះសីហនុ។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
បុរសជនជាតិចិន៥នាក់ និងគ្រឿនញៀនប្រមាណ៩០០គីឡូក្រាម ត្រូវសមត្ថកិច្ច ចាប់បាននៅខេត្តព្រះសីហនុ។ រូបពីមន្ទីរប្រឆាំងគ្រឿងញៀន
កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងផ្នែកដទៃទៀត ចុះធ្វើប្រតិបត្តិការបង្ក្រាបជនល្មើសជាជនជាតិចិន១ក្រុម ហើយរឹបអូសបានគ្រឿងញៀនដល់ទៅប្រមាណ៩០០គីឡូក្រាមពីពួកគេ។



លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗថា កម្លាំងសមត្ថកិច្ច បានចុះធ្វើប្រតិបត្តិការពេញមួយយប់ នៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ហើយទីបំផុត ក៏ចាប់បានជនល្មើសជនជាតិចិន៥នាក់ នៅពេលភ្លឺ។ លោក បន្តថា ពួកគេ បានលើកគ្រឿងញៀនប្រមាណ៩០០គីឡូក្រាមនោះ ដាក់លើកប៉ាល់ បម្រុងនឹងដឹកចេញពីកម្ពុជា តែត្រូវសមត្ថកិច្ច ក្រសោបជាប់។ យ៉ាងណា លោក ពុំទាន់អាចបញ្ជាក់បានថា ពួកគេ ចង់ដឹកគ្រឿងញៀនទាំងនោះ ទៅប្រទេសណាឡើយ។



សូមរម្លឹកថា កាលពីខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ច ទើបនឹងបានបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀនក្នុងរោងចក្រ នៅខេត្តព្រះសីហនុ ដោយចាប់បានជនល្មើសជាជនជាតិ​ចិនតៃវ៉ាន់៧នាក់ រឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម។

អត្ថបទទាក់ទង


តើជនជាតិទាំង៥នាក់ ត្រូវបានចាប់ខ្លួននៅពេលនេះ និងជនជាតិចិនទាំង៧នាក់ ដែលត្រូវចាប់ខ្លួនកាលពីខែមីនា ជាបណ្តាញតែមួយ? លោកស្នងការខេត្តព្រះសីហនុ មិនទាន់អាចឆ្លើយបានទេ ដោយលោក ប្រាប់ថា ពេលនេះ មន្រ្តីជំនាញ កំពុងស៊ើបសួរ និងធ្វើកិច្ចការជុំវិញករណីបង្ក្រាបគ្រឿងញញៀនទ្រង់ទ្រាយធំនេះ៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com