អត្ថបទពាណិជ្ជកម្ម
ផលិតផល PRU សុខភាពខ្ញុំ របស់ព្រូដិនសលកម្ពុជា ជួយឱ្យគ្រប់គ្នាទទួលបានសេវា ថែទាំសុខភាពតម្លៃសមរម្យនៅកម្ពុជា និងតំបន់អាស៊ាន
18, Aug 2022 , 8:29 am        
រូបភាព
ភ្នំពេញ — ក្រុមហ៊ុន ព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានដាក់សម្ពោធផលិតផលធានារ៉ា់ប់រង PRUសុខភាពខ្ញុំ ដើម្បីធ្វើឱ្យលទ្ធភាពទទួលបានសេវាព្យាបាលប្រកបដោយគុណភាពនៅកម្ពុជា និងបណ្តាប្រទេសអាស៊ានកាន់តែមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា។ អតិថិជនអាចរកទិញផលិតផលនេះបាន តាមរយៈទីប្រឹក្សារបស់ព្រូដិនសល។ 
 
ការចំណាយដោយលុយផ្ទាល់ខ្លួនលើការព្យាបាលនៅប្រទេសកម្ពុជាបានឈានដល់ទំហំទឹកប្រាក់ ៨៥៦ លានដុល្លារ [គិតត្រឹមឆ្នាំ ២០១៨] ដែលបានឆ្លុះបញ្ចាំងពីភាពតានតឹងផ្នែកហិរញ្ញវត្ថុដែលគ្រួសារកម្ពុជាប្រឈមមុខនឹងស្ថានភាពសុខភាព និងតម្រូវការផ្នែកវេជ្ជសាស្ត្រដែលមិនអាចដឹងមុន។ PRUសុខភាពខ្ញុំ គឺជាផលិតផលធានារ៉ាប់រងដែលផ្ដល់សំណងលើថ្លៃព្យាបាលដែលផ្តល់ជូនអតិថិជននូវជម្រើសក្នុងការទទួលការព្យាបាលនៅប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត។ 
 
អតិថិជនអាចជ្រើសរើសរៀបចំការព្យាបាលដែលខ្លួនពេញចិត្តនៅក្នុងតំបន់អាស៊ាន ជាមួយនឹងការទូទាត់ថ្លៃសំណងព្យាបាលដែលមានទំហំរហូតដល់ ៥០ ០០០ ដុល្លារ។ លើសពីនេះ អតិថិជនអាចរីករាយជាមួយ 'បទពិសោធន៍នៃការចំណាយដោយមិនបាច់មានសាច់ប្រាក់' នៅពេលគាត់ទទួលការព្យាបាលនៅតាមមន្ទីរពេទ្យដៃគូ ដោយមិនចាំបាច់បង់ប្រាក់ជាមុនសម្រាប់ការព្យាបាលដែលមានការការពារក្រោមផលិតផលនេះ។
 
អតិថិជនដែលមានអាយុចន្លោះពី ១៨-៦០ ឆ្នាំអាច​ទិញផលិតផល PRUសុខភាពខ្ញុំ បានដោយមានតម្លៃសមរម្យចាប់ផ្តើមពី ០,៤ ដុល្លារ ក្នុងមួយថ្ងៃ។ អតិថិជន PRUសុខភាពខ្ញុំ អាចទទួលបានការព្យាបាលប្រកបដោយគុណភាពខ្ពស់ នៅតាមមន្ទីរពេទ្យទូទាំងតំបន់អាស៊ាន ដែលរួមមានទាំងការព្យាបាលលើជំងឺមហារីក ការព្យាបាលដោយចាំបាច់ និងមិនចាំបាច់សម្រាកនៅមន្ទីរពេទ្យ និងផលវិបាកនៃការមានគភ៌។ 
 
លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ “លទ្ធផលស្រាវជ្រាវរបស់យើងបង្ហាញថា ប្រជាជនកម្ពុជា ៤ នាក់ ក្នុងចំណោម ៥ នាក់ មានការព្រួយបារម្ភអំពីការចំណាយដោយលុយផ្ទាល់ខ្លួនលើការថែទាំសុខភាព។ ឆ្លើយតបទៅនឹងបេសកកម្មស្នូលរបស់យើង យើងបានអភិវឌ្ឍផលិតផល PRUសុខភាពខ្ញុំ ដើម្បីធ្វើឱ្យប្រជាជនកម្ពុជាអាចទទួលបានសេវាថែទាំសុខភាពដែលកាន់តែមានតម្លៃសមរម្យ និងប្រកបដោយគុណភាពនៅប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត”។
 
ដើម្បីបង្កើនគុណភាពនៃបទពិសោធន៍របស់អតិថិជន អតិថិជនអាចជ្រើសរើសការទូទាត់ប្រាក់តាមវិធីជាច្រើន រួមទាំង KHQR ផងដែរ។ អតិថិជនក៏អាចចុះឈ្មោះប្រើប្រាស់កម្មវិធីសុខភាព និងគ្រប់គ្រងហិរញ្ញវត្ថុលើទូរស័ព្ទ Pulse by Prudential ដោយឥតគិតថ្លៃ ដែលអតិថិជនអាចពិនិត្យ និងគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ពួកគេ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកទទួលផលផងដែរ។
 
Pulse គឺជាកម្មវិធីទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ដែលត្រូវបានរចនាឡើងដើម្បីនាំមកនូវដំណោះស្រាយផ្នែកសុខភាព និងហិរញ្ញវត្ថុជារួមដល់អតិថិជន។ ជាមួយ Pulse អតិថិជនអាច​វាតម្លៃសុខភាពតាមប្រព័ន្ធបច្ចេកវិទ្យាដំណើរការដោយ AI ការចូលរួមសហគមន៍អនឡាញ (ដូចជាការរត់ ការរាំ ឬអ្នកម្តាយវ័យក្មេង) ការស្វែងរកទីតាំងមន្ទីរពេទ្យដែលនៅជិតបំផុត និងរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរឡើងតាមរយៈខ្លឹមសារអប់រំ។ កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ដែលអាចទាញយកនិងចុះឈ្មោះប្រើប្រាស់បានដោយឥតគិតថ្លៃយ៉ាងងាយស្រួល។
 
សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល PRUសុខភាពខ្ញុំ អតិថិជនអាចទាក់ទងមកលេខទូរស័ព្ទរបស់ក្រុមហ៊ុនព្រូដិនសល ១៨០០-២១២២២៣ (ឥតគិតថ្លៃ) ឬចុចតំណភ្ជាប់នេះ https://bit.ly/3CcvoFh

សម្រាប់ការទាញយកកម្មវិធីគ្រប់គ្រងសុខភាព និងហិរញ្ញវត្ថុ Pulse សូមចុចតំណភ្ជាប់នេះ https://bit.ly/3w9cThb

(អត្ថបទពាណិជ្ជកម្ម)

Tag:
 Prudential
© រក្សាសិទ្ធិដោយ thmeythmey.com