អត្ថបទពាណិជ្ជកម្ម
ស្វែងរកអ្នកឈ្នះប្រចាំឆ្នាំនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២២
22, Aug 2022 , 10:59 am        
រូបភាព
សហគ្រិនខ្មែរ ក្រោមការគំាទ្រពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានប្រកាសបើកការទទួលពាក្យចូលរួមប្រកួតក្នុងកម្មវិធីប្រចាំឆ្នាំមួយរបស់ខ្លួន «ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២២ Khmer Enterprise SMEs Awards Competition 2022 »។
 
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង​ ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនង ក្នុងចំណោមតួអង្គសកម្មទាំងអស់នៅ ក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង​ និងជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច​ និងមធ្យមដែលមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា។
  


គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២២ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួត២ផ្សេងទៀតដែលរៀបចំឡើងដោយសហគ្រិនខ្មែរក្នុងឆ្នាំ ២០២២ នេះដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ២០២២  Khmer Enterprise Startups Awards Competition និង ពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២២ Khmer Enterprise Highschools Awards Competition ។ 
 
កម្មវិធីប្រកួតនេះនឹងបើកទទួលពាក្យសុំចូលរួមចាប់ពីថ្ងៃទី​ ១២ សីហា​ ឆ្នាំ២០២២ នេះតទៅរហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ ។
 
 



សហគ្រិនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
  • ឱកាសក្នុងចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងការពង្រឹងអាជីវកម្ម (Business Coaching) 
  • ឱកាសបង្កើនដៃគូសហការអាជីវកម្ម
  • ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ​
  • ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១០០លានរៀលបែងចែកទៅតាមជ័យលាភីដែលបានកំណត់
     
សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
  • មានសញ្ជាតិខ្មែរ​
  • មានអាយុ២៦ ដល់៣៤ឆ្នាំ
  • ជាស្ថាបនិក ឬសហស្ថាបនិកនៃអាជីវកម្មដែលដាក់ពាក្យ
  • ជាអាជីវកម្មបង្កើតក្នុងប្រទេសកម្ពុជា 
  • អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ​
  • មានពេលវេលាគ្រប់គ្រាន់ក្នុងការ​ចូលរួមវគ្គបណ្ដុះបណ្ដាល ១០ម៉ោង (២ថ្ងៃពេញ)​
  • មានការតាំងចិត្តខ្ពស់ និងមានភាពស្មោះត្រង់
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/KESMEAward2022
 
*ចំណាំ៖ ក្រុមការងាររក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជម្រាបដំណឹងជូនជាមុន
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តេលេក្រាមគ្រុបនេះ៖ https://t.me/KESMEsAward2022
ឬទាក់ទង៖
កញ្ញា អេល ថាវ៉ាននី
អ្នកគ្រប់គ្រងគម្រោង
លេខ​ទំនាក់​ទំនង​: +855 96 249 4704​ អុីមែ៉ល: [email protected] និងធ្វើការ CC: [email protected]

អំពីគណៈកម្មការរៀបចំ 
 
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមានសហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញ នវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
 




សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com