ជាតិ
រថយន្ត
​Mercedes-Benz GLB 2022 ជារថយន្តប្រភេទគ្រួសារដ៏ប្រណិត និងបំពាក់​ដោយបច្ចេកវិទ្យាយ៉ាងទំនើប​
19, Dec 2022 , 7:59 pm        
រូបភាព
រថយន្ត Mercedes-Benz GLB សេរ៊ីឆ្នាំ២០២២ គឺជារថយន្តប្រភេទ SUV ដែលមានបំពាក់៧កៅអី អាចប្រើប្រាស់បានគ្រប់បរិបទ និងជារថយន្តប្រភេទគ្រួសារ ដែលមានទំហំធំទូលាយ ។ ផ្នែកកៅអី នៃអ្នកបើកបរមានសភាពទូលាយ ផ្តល់ភាពងាយស្រួល និងផាសុកភាពដល់អ្នកបើកបរ មិនថាបើកបរនៅក្នុងក្រុង ឬមួយបើកបរផ្លូវឆ្ងាយនោះទេ។ ចំណែកឯកៅអីជួរទីពីរ និងទីបី អាច​បត់ឲ្យរាបស្មើ ដើម្បីទទួលបានទំហំកាន់តែធំ​។ រថយន្ត Mercedes-Benz GLB ដ៏ថ្មីសន្លាងនេះ ក៏មានសមត្ថភាពខ្លាំង សម្រាប់ការបើកបរលក្ខណៈប្រភេទ off-road ផងដែរ។ លើសពីនេះ រថយន្ត Mercedes-Benz GLB ដ៏ថ្មីសន្លាងនេះ ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបចុងក្រោយផងដែរ។

 
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមពីរូបរាង និងបច្ចេកវិទ្យាទំនើបដែល​បានបំពាក់លើ Mercedes-Benz GLB 2022 
 
 
 
លោកអ្នកអាចអញ្ជើញមកមើលរថយន្តផ្ទាល់ នៅអគារតាំងបង្ហាញរថយន្តរបស់ ក្រុមហ៊ុនស្តារ អូតូ(ខេមបូឌា) ដែលស្ថិតនៅបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែម តាមរយៈ 017 231 488 / 023 231 488 ៕
 









Tag:
 យានយន្ត
  ស្តារ អូតូ
  StarAuto
  Mercedes-Benz GLB 2022
© រក្សាសិទ្ធិដោយ thmeythmey.com