កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Ronaldo មានរថយន្ត Bugatti ៤គ្រឿង តម្លៃចាប់ពី២លានដុល្លារ ដល់ជាង១២លានដុល្លារ
22, Aug 2022 , 7:39 pm        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធ​​ក្រុម Manchester United ជា​កំពូល​កីឡាករ​បាល់ទាត់​មាន​ប្រជាប្រិយភាព និង​មាន​អ្នក​ស្គាល់​ច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ដោយសារ​ភាពលេច​ធ្លោ​ក្នុង​វិស័យនេះ​បានធ្វើ​ឲ្យប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្លាយជា​សេដ្ឋី​មាន​ប្រាក់​រយ​លាន​ដុល្លារ​។ Ronaldo បាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹកទិញរថយន្ត​ទំនើប ដោយក្នុងនោះរថយន្តម៉ាក Bugatti មានដល់ទៅ៤សេរី ដែលចំណាយអស់ជាង២០លានដុល្លារ​។​

 
មិនមែនមានតែរថយន្ត Bugatti នោះទេ Ronaldo ដែលសព្វថ្ងៃមានវ័យ៣៧ឆ្នាំ មានរថយន្តប្រណីតៗជាច្រើនគ្រឿងទៀតដែលរួមមានទាំង Mercedes, Rolls Royce, Ferrari, McLaren, Porsche និង Lamborghini ជាដើម ដែលសរុបជិត២០គ្រឿងឯណោះ។
 
យ៉ាងណាក៏ដោយ ថ្ងៃនេះយើងចង់បង្ហាញលោកអ្នកតែរថយន្តម៉ាក Bugatti ចំនួន៤គ្រឿង ៤សេរីផ្សេងគ្នារបស់ Ronaldo ប៉ុណ្ណោះ ដោយក្នុងនោះរថយន្តស្ព័ររបស់ក្រុមហ៊ុនបារាំងមួយនេះមានតម្លៃចាប់ពី២លានដុល្លារ ដល់ ជាង១២លានដុល្លារ។
 
បើតាមការចុះផ្សាយរបស់កាសែត The Sun ខ្សែប្រយុទ្ធក្រុមបិសាចក្រហមរូបនេះ ទើបតែបានបញ្ជាទិញរថយន្ត limited edition Bugatti Centodieci ផលិតឆ្នាំ២០២០ ដែលមានតម្លៃ១០,៥លានដុល្លារបន្ថែមទៀត ខណៈរូបគេនឹងក្លាយជាមនុស្សទី១០លើលោក ដែលមានសំណាងប្រើរថយន្តសេរីមួយនេះ។
 
ខាងក្រោមនេះជារថយន្ត Bugatti ៤សេរីផ្សេងគ្នាដែល Ronaldo ប្រើប្រាស់សព្វថ្ងៃ៖
 
១- Bugatti Veyron ឆ្នាំ​២០១៦ តម្លៃ​ជាង​២​លាន​ដុល្លារ​អាមេរិក


២- Bugatti Chiron ឆ្នាំ២០១៧ តម្លៃ ២,៦១លានដុល្លារ​


៣- Bugatti Centodieci ផលិត​ឆ្នាំ​២០១៩ តម្លៃ ៩​លាន​ដុល្លារ​អាមេរិក​


៤- Bugatti La Voiture Noire ឆ្នាំ ២០២១ តម្លៃ ១២,៥លានដុល្លារ៕


Tag:
 Cristiano Ronaldo
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com