កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
អ្នកប្រណាំងឡានF1៖ Schumacher មានទ្រព្យច្រើនជាងគេលើលោក ឯ Hamilton នៅលេខរៀងទី៣
22, Aug 2022 , 8:29 pm        
រូបភាព
ទោះបីកីឡាប្រណាំងរថយន្ត Formula One មិនសូវមានប្រជាប្រិយភាពនៅប្រទេសកម្ពុជា ប៉ុន្តែយ៉ាងហោចណាស់ក៏មានអ្នកធ្លាប់លឺឈ្មោះ Michael Schumacher ឬក៏ Lewis Hamilton ដែរ។ Schumacher​ និង Hamilton ត្រូវបានគេចាត់ទុកថាជាកំពូលកីឡាករប្រណាំងរថយន្តក្នុងប្រវត្តិសាស្ត្រ និងមានទ្រព្យសម្បត្តិរាប់រយលានដុល្លារ តាមរយៈការសាងកំណត់ត្រារៀងៗខ្លួននៅ F1។


Schumacher សញ្ជាតិអាល្លឺម៉ង់ដែលបានបញ្ចប់អាជីពប្រណាំង F1 នេះទៅហើយ ត្រូវបានអ្នកប្រណាំងសញ្ជាតិអង់គ្លេស Hamilton តាមស្មើ និងបំបែកកំណត់ត្រាគ្មានសល់។ លើកពាន៧លើកដូចគ្នា ប៉ុន្តែ Hamilton ឈ្នះការប្រណាំងលើទីលានច្រើនជាង Schumacher។
 
ទោះយ៉ាងនេះក្តី កេរ្តិ៍ឈ្មោះល្បីរន្ទឺរហូតបច្ចប្បន្ន បានធ្វើឱ្យបុរសវ័យ៥៣ឆ្នាំ Schumacher ជាប់ឈ្មោះជាអ្នកប្រណាំងរថយន្តលំដាប់ពិភពលោកដែលរកបានប្រាក់ច្រើនជាងគេបំផុត។ 
 
ដោយឡែក Hamilton វ័យ៣៧ឆ្នាំ ស្ថិតនៅលេខរៀងទី៣ ក្នុងនាមកីឡាករ F1 ដែលរកប្រាក់បានច្រើនលើលោក ក្នុងចំណោមកីឡាករ និងអតីតកីឡាករទាំង៥រូប​ គិតត្រឹមឆ្នាំ២០២២នេះ។
 
ខាងក្រោមនេះ​ យើងនឹងបង្ហាញបញ្ជីឈ្មោះអ្នកប្រណាំងរថយន្ត រាប់ទាំងអ្នកចូលនិវត្តិន៍ ដែលមានជាងគេបំផុតទាំង៥លើលោក៖
 
១- Michael Schumacher មានទ្រព្យ ៦០០លានដុល្លារ


២- Eddie Jordan បុរសសញ្ជាតិអៀរឡង់ វ័យ៧៤ឆ្នាំ មានទ្រព្យ ៤៧៥លានដុល្លារ


៣- Lewis Hamilton សព្វថ្ងៃប្រណាំងឱ្យក្រុម Mercedes មានទ្រព្យ ២៨០លានដុល្លារ


៤- Fernando Alonso កីឡាករសញ្ជាតិអេស្ប៉ាញ វ័យ៤១ឆ្នាំ ប្រណាំងឱ្យក្រុម Alpine មានទ្រព្យ ២៦០លានដុល្លារ។


៥- Kimi Raikkonen សញ្ជាតិហ្វាំងឡង់​ វ័យ៤២ឆ្នាំ ដែលបើកបរឱ្យក្រុម Sauber មានទ្រព្យ ២០០លានដុល្លារ៕


Tag:
 Formula One
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com