អត្ថបទពាណិជ្ជកម្ម
ការបើកដំណើរការនូវកម្មវិធីថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) វគ្គទី២
23, Aug 2022 , 10:42 am        
រូបភាព
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) វគ្គទី២ នៅថ្ងៃនេះ។​ វគ្គទី១ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ បានដំណើរការ ចាប់ពីខែមីនា ដល់រហូតដល់ ខែកក្កដា ឆ្នាំ២០២២។ ក្នុងអំឡុងពេលនៃវគ្គទី១ កម្មវិធីនេះ បានទទួលបានជិត ៩០ ពាក្យ ពីក្រុមហ៊ុនដែលមកពីវិស័យផ្សេងៗគ្នា ។ ក្នុងនោះពាក្យចំនួន​ ៥០ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យកសិកម្ម ២៦ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យផលិតកម្ម និង៨ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យសេវាកម្ម។
 
កម្មវិធីនេះ ត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុនអ៊ីមើជីង ម៉ាឃីត ខនសាល់ធីង (EMC)។ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាបានបន្ថយការរឹតបន្តឹងការធ្វើដំណើរ ក្នុងប៉ុន្មានខែចុងក្រោយនេះ រួមជាមួយនឹងប្រទេសដទៃទៀត នៅទូទាំងពិភពលោក​។ កម្មវិធីនេះ គឺបង្កើតឡើងយ៉ាងពិសេសសម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានការលើកទឹកចិត្ត ក្នុងការអភិវឌ្ឍទីផ្សារនាំចេញថ្មី។ ការពង្រីកលទ្ធភាពទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុក គឺជាគំនិតផ្តួចផ្តើមមួយរបស់ សហគ្រិនខ្មែរ ដើម្បីស្របតាមយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្រោយសម័យកាលកូវីដ-១៩ របស់ រាជរដ្ឋាភិបាលកម្ពុជា”។


 
សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី ១ បានលើក​ឡើងថា៖ “កម្មវិធី EMDG គឺជាឱកាសដ៏ល្អសម្រាប់ សហគ្រាសធុនតូច និងមធ្យម ទាំងអស់ ក្នុងការបង្កើនសក្តានុពលនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងអនុញ្ញាតឱ្យ សហគ្រាសធុនតូច និងមធ្យម អាចវិនិយោគក្នុងសកម្មភាព លើកកម្ពស់ការនាំចេញកាន់តែច្រើនថែមទៀត”។
 
ជាមួយនឹងមតិកែលម្អពី សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី១ កម្មវិធី EMDG វគ្គទី២ នេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍទីផ្សារនាំចេញរបស់ពួកគេ ជាមួយនឹងដំណើរការនៃកម្មវិធី និងការដាក់ពាក្យ ដែលកាន់តែមានភាពងាយស្រួលជាងមុន។
 
កម្មវិធី EMDG វគ្គទី២ នឹងផ្តល់ជាការទូទាត់ឱ្យវិញ រហូតដល់ ៥០% នៃការចំណាយសរុបទាក់ទងនឹងផែនការអភិវឌ្ឍន៍ទីផ្សារនាំចេញ។ ជាមួយនឹងវិធីសាស្រ្តទូទាត់ការចំណាយ សហគ្រាសធុនតូច និងមធ្យម អាចរៀបចំផែនការសកម្មភាពផ្សព្វផ្សាយនាពេលអនាគត និងកសាងទីផ្សារនាំចេញ ប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។
 
ការអភិវឌ្ឍទីផ្សារអន្តរជាតិ និងសកម្មភាពលើកកម្ពស់ការនាំចេញ មានសារៈសំខាន់ណាស់សម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនការនាំចេញ ប៉ុន្តែសកម្មភាពទាំងនេះ ត្រូវបានរំខានដោយសារការរាតត្បាតនៃជំងឺ កូវីដ-១៩។ កម្មវិធី EMDG ត្រូវបានបង្កើតឡើងជាពិសេសដើម្បីគាំទ្រ សហគ្រាសនាំចេញ និងសហគ្រាស ដែលមានបំណងនាំចេញ ឱ្យបោះជំហានទៅមុខ អភិវឌ្ឍ និងពង្រីកទីផ្សារនាំចេញជាសកល។ 
 
កម្មវិធីនេះ បើកទទួលពាក្យពីក្រុមហ៊ុនចុះបញ្ជី នៅប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី EMDG និងលក្ខន្តិកៈផ្សេងៗ អាចស្វែងរកបាននៅក្នុងគេហទំព័រ https://emc-consulting.asia/2022/08/02/launch-of-kes-export-market-development-grant-emdg-cohort-2/
ដាក់ពាក្យមកកាន់កម្មវិធី EMDG តាមរយៈ៖ ​​ https://bit.ly/3AQquwS
ថ្ងៃផុតកំណត់៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២
សម្រាប់ចម្ងល់បន្ថែម សូមចុះឈ្មោះចូលវគ្គព័ត៌មានរបស់យើង តាមរយៈ៖ ​https://bit.ly/3Pygsoi
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Khmer Enterprise
© រក្សាសិទ្ធិដោយ thmeythmey.com