ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​រលាក​ក្រពះ​ពោះវៀន ដោយសារ​វីរុស
13, Dec 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​រលាក​ក្រពះ​ពោះវៀន​ដោយសារ​ពពួក​វីរុស គឺជា​ការបង្ក​មេរោគ​នៅក្នុង​ពោះវៀន ដែល​សម្គាល់​ដោយ​ការ​រាគ​ធ្ងន់ធ្ងរ ចុកពោះ ចង្អោ​រ ឬ​ក្អួត ហើយ​ជួនកាល​មាន​គ្រុនក្តៅ​។​

 
​វិធី​សាមញ្ញ​បំផុត​ក្នុង​ការឆ្លង​ជំងឺ​នេះ គឺ​តាមរយៈ​ការទំនាក់ទំនង​ជាមួយ​អ្នក​មាន​ជំងឺ ឬ​ការ​ញ៉ាំ​អាហារ ឬ​ទឹក​កខ្វក់​។ ប្រសិនបើ​អ្នក​មាន​សុខភាព​ល្អ អ្នក​ទំនង​ជា​សះស្បើយ​ឡើងវិញ​ដោយ​មិន​មាន​ផលវិបាក​អ្វី​ឡើយ​។ ប៉ុន្តែ​សម្រាប់​ទារក មនុស្ស​ចាស់ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ មេរោគ​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​។
 
​មិន​មាន​ការព្យាបាល​ដែលមាន​ប្រសិទ្ធិភាព​សម្រាប់​ជំងឺ​រលាក​ក្រពះ​ពោះវៀន​ដោយសារ​វីរុស​នេះ​នោះ​ទេ ការការពារ គឺជា​គន្លឹះ​ដ៏​ប្រសើរ​បំផុត​។
 
​មនុស្ស​ដែល​អាច​នឹង​ងាយ​មាន​ជំងឺ​រលាក​ក្រពះ​ពោះវៀន​ដោយសារ​វីរុស​អាច​រួមមាន ៖
•​    ​ក្មេង​តូច ៖ កុមារ​នៅក្នុង​សាលា​អាច​នឹង​ងាយ​រងគ្រោះ​។
•​    ​មនុស្ស​ចាស់ ៖ ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​ចាស់​អាច​នឹង​ងាយ​ចុះខ្សោយ នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​។
•​    ​សិស្សសាលា ឬ​អ្នក​ដែល​នៅក្នុង​អន្តេវាសិកដ្ឋាន ៖ ការរស់នៅ​ជា​ក្រុម​មាន​សភាព​ជិតស្និទ្ធ​អាច​នាំអោយ​មាន​បរិយាកាស​មួយ​សម្រាប់​ការឆ្លង​មេរោគ​ពោះវៀន​។
•​    ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ ៖ ប្រសិន​បើ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ត្រូវ​បាន​ចុះ​ខ្សោយ​ដោយសារ​ការឆ្លង​មេរោគ​អេដស៍ ការព្យាបាល​ដោយ​ប្រើ​សារធាតុ​គីមី ឬ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ណាមួយ​ផ្សេងទៀត អ្នក​អាច​មាន​ហានិភ័យ​ខ្ពស់​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com