ជាតិ
ក្រសួងអប់រំ ជ្រើសរើសប្រតិភូយុវជន១២៥នាក់ ចូលរួមកម្មវិធី«ជំរំយុវជនជាសាកលលើកទី៨» នៅស្រុកបន្ទាយស្រី
04, Sep 2022 , 10:59 am        
រូបភាព
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា នឹងរៀបចំកម្មវិធី «ជំរំយុវជនជាសាកលលើកទី៨» នៅថ្ងៃទី ១៩-២៤ ខែធ្នូ ឆ្នាំ២០២។ កម្មវិធីនេះ នឹងធ្វើឡើងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយជ្រើសរើសបេក្ខជនចូលរួមចំនួន១២៥នាក់ មកពីគ្រប់បណ្តាខេត្ត។ ចំពោះលក្ខខណ្ឌចូលរួម បេក្ខជនត្រូវមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ និងមានសុខភាពល្អ។


 
ក្រៅពីនេះ ក៏ទាមទារឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គតម្រង់ទិស និងវគ្គបណ្តុះបណ្តាល ដែលរៀបចំដោយគណៈកម្មការ។ បេក្ខជន ដែលចូលរួមត្រូវអនុវត្តតាមសេចក្តីណែនាំ និងមានទំនួលខុសត្រូវខ្ពស់។
 
ចំពោះយុវជនតាមបណ្តាខេត្ត ត្រូវបានក្រសួងលើកទឹកចិត្តឱ្យដាក់ពាក្យចូលរួម។ សម្រាប់អ្នកដែលមានបំណងចង់ចូលរួម ដើម្បីទទួលបទពិសោធថ្មី អាចចុះឈ្មោះតាមតំណភ្ជាប់៖ https://bit.ly/3wQ5HXC ដោយថ្ងៃផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៕
 

រូបភាព ជំរំយុវជនជាសាកលលើកទី៧ នៅខេត្តព្រះវិហារ ។ រូបភាពពីហ្វេសប៊ុក ជំរំយុវជនជាសាកល

 

Tag:
 ជំរំយុវជនជាសាកលលើកទី៨
  ក្រសួងអប់រំ យុវជន និងកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com