អត្ថបទពាណិជ្ជកម្ម
ព្រូដិនសល ដាក់ដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅជាង៥០កន្លែងដើម្បីជួយឲ្យពលរដ្ឋខ្មែរ ទទួលបានការការពារប្រកបដោយភាពងាយស្រួល
06, Sep 2022 , 5:29 pm        
រូបភាព
ភ្នំពេញ-ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ – ក្រុមហ៊ុនព្រូដិនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនៅថ្ងៃនេះ ដើម្បីធ្វើឱ្យការជាវផលិតផលធានារ៉ាប់រងកាន់តែមានភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួន។ ម៉ាស៊ីនទាំងនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅជាង ៥០ កន្លែងទូទាំងប្រទេសកម្ពុជា នាឆ្នាំ ២០២២។ លើសពីនេះ ក្រុមហ៊ុននឹងបន្តដាក់ម៉ាស៊ីននេះឲ្យដំណើរការនៅតាមទីកន្លែងជាច្រើនទៀតទូទាំងប្រទេសក្នុងនាពេលខាងមុខនេះ។
 
កម្មវិធីសម្ពោធនេះមានការអញ្ជើញចូលរួមជាកិត្តិយសពី​ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក Solmaz Altin នាយកគ្រប់គ្រងយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសលភីអិលស៊ី។
 


ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា៖ “ទីផ្សារធានារ៉ាប់រងរបស់កម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយនឹងកំណើនប្រចាំឆ្នាំជាមធ្យម ២៥% ទោះបីជាមានវិបត្តិកូវីដ-19 ទូទាំងពិភពលោកក៏ដោយ។ ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រង (ISM) បានបង្កើតនូវភាពច្នៃប្រឌិត និងធ្វើឱ្យការទិញធានារ៉ាប់រងកាន់តែមានភាពបត់បែន និងងាយស្រួលសម្រាប់អតិថិជន នៅក្នុងយុគសម័យឌីជីថលនេះ។ ខ្ញុំសូមអរគុណក្រុមហ៊ុនព្រូដិនសលកម្ពុជា សម្រាប់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងសកម្មភាពអាជីវកម្របស់ខ្លួន និងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងនៅកម្ពុជា។
 
ការលុបចោលនូវឧបសគ្គក្នុងការជាវផលិតផលធានារ៉ាប់រង
អត្រានៃការប្រើប្រាស់ធានារ៉ាប់រងអាយុជីវិតគឺមានចំនួនតិចជាង ១% [ក្នុងឆ្នាំ២០២១] នៅកម្ពុជា ឯការចំណាយលុយផ្ទាល់ខ្លួនទៅលើផ្នែកវេជ្ជសាស្ត្រវិញ មានចំនួនប្រមាណជាង ១,២ ពាន់លានដុល្លារអាមេរិក [ក្នុងឆ្នាំ២០១៩]។ ជាមួយនឹងចក្ខុវិស័យក្នុងការធ្វើឲ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ក្រុមហ៊ុនព្រូដិនសល បានពង្រីកពហុបណ្ដាញចែកចាយតាមប្រព័ន្ធឌីជីថលរបស់ខ្លួន ដើម្បីធ្វើឲ្យគ្រប់គ្នាអាចមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និង អាចចូលរូមលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុផងដែរ។  



លោក Solmaz Altin នាយកគ្រប់គ្រងយុទ្ធសាស្ត្រនៃអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី បានមានប្រសាសន៍ថា ៖ “នាឆ្នាំក្រោយនេះ អាជីវកម្មរបស់យើងនៅកម្ពុជាបានប្រតិបត្តិការមកដល់ឆ្នាំទី 10 ហើយយើងជឿជាក់ថាយើងទើបតែស្ថិតនៅចំណុចចាប់ផ្តើមប៉ុណ្ណោះក្នុងការចាប់យកឱកាសដែលប្រទេសកម្ពុជាអាចផ្តល់ឱ្យ។ ការដាក់ដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ា់ប់រងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួលបានការថែទាំសុខភាព និងការធានារ៉ាប់រងដែលតម្លៃសមរម្យ។ យើងទន្ទឹងរង់ចាំមើលភាពជោគជ័យរបស់ម៉ាស៊ីននេះ ដើម្បីអាចបន្តបង្កើតវាឡើងសម្រាប់អាជីវកម្មមួយចំនួនទៀតរបស់យើង»។
 
ការធ្វើឱ្យគ្រប់គ្នានៅទូទាំងប្រទេសអាចទទួលបានការធានារ៉ាប់រង 
ជាមួយនឹងការតភ្ជាប់អ៊ីនធឺណិត និង ការផ្គត់ផ្គង់ថាមពលដោយខ្លួនឯង ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងអាចដាក់បម្រើអតិថិជននៅតាមគ្រប់ទីតាំងក្នុងប្រទេសកម្ពុជា។ ការបង្កើតថ្មីនេះអាចឲ្យអតិថិជនជាវផលិតផលធានារ៉ាប់រងប្រកបដោយភាពងាយស្រួលក្នុងតម្លៃចាប់ផ្ដើមតិចជាង ១០ ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលសូម្បីតែអតិថិជនដែលនៅទីតាំង ឬ សាខាធនាគារដែលមិនមានអ៊ីនធឺណិតក៏ដោយក៏អាចជាវបានដែរ។



ការរចនាដោយផ្តោតលើបទពិសោធន៍អ្នកប្រើប្រាស់ជាចម្បងដែលត្រូវបានបង្កើតឡើងសម្រាប់ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងនេះគឺសម្រាប់អតិថិជនដែលតម្រូវឱ្យមានភាពងាយស្រួលជាងមុន ដូចជា ការបង្ហាញទំហំអក្សរឱ្យបានធំងាយស្រួលអាន សម្រាប់អ្នកប្រើប្រាស់វ័យចំណាស់ជាដើម។
 
«ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេលើផ្នែកផលិតផលធានារ៉ាប់រងឌីជីថលនៅកម្ពុជា ពួកយើងចង់ការពារអ្នកគ្រប់គ្នាពីការប្រឈមលើការគំរាមកំហែងផ្នែកសុខភាព និង សុខុមាលភាព ព្រមទាំងជួយគាំទ្រអ្នកគ្រប់គ្នាដើម្បីសម្រេចគោលដៅជីវិតរៀងៗខ្លួន។ ពួកយើងក៏បានបង្កើតផលិតផលតាមបែបឌីជីថលជាច្រើន ដែលអាចអោយអតិថិជនដែលជាវផលិតផលធានារ៉ាប់រងលើកដំបូងអាចទទួលបានការការពារដែលមានតម្លៃសមរម្យ ប្រកបដោយភាពងាយស្រួលតាមរយៈទូរស័ព្ទរបស់ពួកគេ។
 
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា "ដោយសារមិនមែនប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែអាចមានលទ្ធភាពប្រើប្រាស់អ៊ីនធើណែតដែលមានស្ថេរភាពនិងល្បឿនខ្ពស់នោះទេ ដូច្នេះឥលូវនេះពួកយើងជម្រុញការគិតរបស់យើងបន្ថែមទៀត ដើម្បីនាំមកនូវដំណោះស្រាយក្នុងការការពារផ្តល់ជូនទៅដល់ក្នុងសហគមន៍មូលដ្ឋាន តាមរយៈម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះនិយតកររបស់យើងដែលតែងតែផ្តល់ការគាំទ្រ ដល់យើង ហើយបានអនុម័តលើការដាក់ដំណើរការម៉ាស៊ីនលក់ធានារ៉ាប់រងទូទាំងប្រទេស។ យើងមិនអាចទទួលបានជោគជ័យដូននេះទេប្រសិនបើគ្មានការគាំទ្រ និងការណែនាំពីនិយ័តករធានារ៉ាប់រងកម្ពុជា។"


 
នៅចុងបញ្ចប់នៃដំណើរការនៃការទិញ អតិថិជននឹងទទួលបានវិក្ក័យបត្រលើការទិញរបស់ពួកគេ ពីម៉ាស៊ីនបោះពុម្ពដែលតភ្ជាប់ទៅនឹងម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងជាស្រេច ដែលនេះជាជំហានដ៏សំខាន់មួយសម្រាប់អ្នកទិញជាលើកដំបូង។ នៅពេលដែលការស្នើរបណ្ណសន្យារ៉ាប់រងទទួលបានជោគជ័យ អតិថិជនអាចគ្រប់គ្រង និង ដាក់សំណើរទាមទារសំណងភ្លាមៗ តាម រយៈកម្មវិធី Pulse ដែលជាកម្មវិធីទូរស័ព្ទដែលមានរួមបញ្ចូលការថែទាំសុខភាព និង ហិរញ្ញវត្ថុ។ អតិថិជនអាចធ្វើតាមព័ត៌មានដែលបានបង្ហាញលើអេក្រង់ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងដើម្បីទាញយកនិងចុះឈ្មោះប្រើប្រាស់កម្មវិធី Pulse ។
 
លោក Sanjay បានបន្ថែមថា " បន្ទាប់ពីការចាប់ផ្តើមបើកដំណើរការម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងទាំងនេះនៅជាង ៥០ កន្លែង យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់យើង ដើម្បីកែលម្អបទពិសោធន៍របស់អតិថិជនជាបន្តបន្ទាប់ មុនពេលដាក់ឲ្យដំណើរការនៅទូទាំងប្រទេស។ "
 
ពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រងត្រូវបានដាក់ឲ្យដំណើរការនៅសាខាព្រូដិនសល ក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និង ក្រចេះ។ ដើម្បីជ្រាបបន្ថែមអំពីពត៌មាន ម៉ាស៊ីនលក់ផលិតផលធានារ៉ាប់រង សូមចូលទៅកាន់សាខាព្រូដិនសលដែលនៅជិតលោកអ្នកបំផុត៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com