ជាតិ
សង្គមជាតិ
ផ្ទុះអាវុធនៅមុខធនាគារមួយកន្លែងក្នុងខណ្ឌទួលគោក បណ្តាលឲ្យសន្តិសុខម្នាក់របួស 
×![]()
មានហេតុការណ៍ភ្ញាក់ផ្ញើលមួយ នៅមុខធនាគារ CIMB ដោយបុរសម្នាក់ បានប្រើកាំភ្លើងបាញ់នៅមុខធនាគារនេះ ស្ថិតសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជាង១ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ការផ្ទុះអាវុធនេះ កើតឡើងដោសារទំនាស់រវាងជនបង្កហេតុ និងមន្រ្តីសន្តិសុខ ដែលយាមនៅមុខធនាគារ។ លោក បញ្ជាក់ថា មន្រ្តីសន្តិសុខនោះ ត្រូវគ្រប់កាំភ្លើងត្រង់ភ្លៅ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយ។ អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះថា៖«ឥឡូវ សមត្ថកិច្ច កំពុងស្រាវជ្រាវ និងតាមរក [ជនល្មើស]»។
លោក មិនទាន់អាចផ្តល់ព័ត៌មានលម្អិតឡើយថា ជនល្មើស បានបាញ់អស់ប៉ុន្មានគ្រាប់ ហើយអត្តសញ្ញាណនៃជនល្មើស ក៏លោក នៅមិនទាន់អាចបង្ហាញបានដែរ។ សារព័ត៌មាន Fresh News ផ្សាយថា ជនល្មើសនោះ បាន «បាញ់រះ» ចូលធនាគារ CIMB៕ © រក្សាសិទ្ធិដោយ thmeythmey.com