ជាតិ
សង្គមជាតិ
ភាសាតួកគីមួយបន្ថែមទៀត នឹងត្រូវដាក់ចូលជាមុខវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទ 
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ពាក់ក្រវាត់ក មិនពាក់វែនតា) និងអ្នកស្រី អ៊ុលគូ កូគែហ្វី ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា (ឈរនៅខាងស្តាំដៃលោក ជេត ជាលី) រួមទាំងសហការីទាំង២ភាគី ថតជាមួយគ្នានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រូបពីហ្វេសប៊ុករបស់លោក ជេត ជាលី
×![]()
ក្នុងពេលឆាប់ៗខាងមុខនេះ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងបើកបង្រៀនភាសាតួកគី។ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្តល់ព័ត៌មាននេះលើហ្វេសប៊ុករបស់លោក បន្ទាប់ពីបានជួបពិភាក្សាជាមួយអ្នកស្រី អ៊ុលគូ កូគែហ្វី (Ulku Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។
លោក ជេត ជាលី សរសេរដូច្នេះថា៖«សូមចូលរួមអបអរសាទរដល់វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យយើង ដែលខិតខំបង្កើនការបង្រៀនភាសាបរទេសផ្សេងៗនៅវិទ្យាស្ថាន។ សង្ឃឹមថា បងប្អូន ដែលមានចំណាប់អារម្មណ៍ និងមានតម្រូវការ [ផ្នែកភាសាតួកគី] អាចនឹងទទួលបានការសិក្សាក្នុងពេលឆាប់ៗនេះ»។
សាកលវិទ្យាធិការរូបនេះ អះអាងថា អ្នកស្រីឯកអគ្គរដ្ឋទូតតួកគី រីករាយនឹងសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើសកម្មភាពអប់រំ ដោយផ្តើមចេញពីការបង្រៀនភាសា៕
© រក្សាសិទ្ធិដោយ thmeythmey.com