ជាតិ
បុណ្យអុំទូក
រដ្ឋាភិបាល ផ្អាកពិធីបុណ្យអុំទូកថ្នាក់ជាតិ តែអនុញ្ញាតនៅតាមខេត្ត
09, Sep 2022 , 8:09 pm        
រូបភាព
ការប្រណាំងទូក ក្នុងពិធីបុណ្យអំុំទូក នាពេលកន្លងមក
ការប្រណាំងទូក ក្នុងពិធីបុណ្យអំុំទូក នាពេលកន្លងមក
ពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្នាក់ជាតិ ដែលត្រូវប្រពឹត្តទៅ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានរដ្ឋាភិបាលប្រកាសផ្អាក។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ហើយត្រូវបានស្រង់យកទៅផ្សព្វផ្សាយ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។



សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ពុំបានបញ្ជាក់ពីមូលហេតុ ដែលរដ្ឋាភិបាល សម្រេចផ្អាកពិធីបុណ្យអុំទូកនៅថ្នាក់ជាតិនោះទេ។ ជាធម្មតា ការប្រណាំងទូក ក្នុងពិធីបុណ្យអុំទូកថ្នាក់ជាតិ តែងប្រព្រឹត្តទៅលើទន្លេចតុមុខ ឬទន្លេមុខព្រះបរមរាជវាំង។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល នៅតែអនុញ្ញាតឲ្យមានការៀបចំពិធីបុណ្យអុំទូកនេះ នៅតាមបណ្តារាជធានី-ខេត្ត ទៅតាមលទ្ធភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗ៕ 

Tag:
 ផ្អាកបុណ្យអុំទូក
© រក្សាសិទ្ធិដោយ thmeythmey.com