កីឡាអន្តរជាតិ
អន្តរជាតិ
ប្រាក់ឈ្នួលថ្លៃជាងគេនៅ EPL៖ Ronaldo នាំមុខគេ ៥៨ម៉ឺនដុល្លារមួយអាទិត្យ តាមពីក្រោយដោយ De Bruyne, Haaland…
10, Sep 2022 , 9:29 am        
រូបភាព
Cristiano Ronaldo ខ្សែប្រយុទ្ធ Manchester United នៅតែជាកីឡាករដែលមានប្រាក់ពលកម្មខ្ពស់បំផុតក្នុងក្រប Premier League ក្នុងចំនួន៥៨ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍ សម្រាប់រដូវកាល ២០២២-២៣នេះ។ Kevin De Bruyne ខ្សែបម្រើក្រុម Manchester City ស្ថិតនៅលេខរៀងទី២ ដោយទទួលបាន ៤៦ម៉ឺនដុល្លារ តាមពីក្រោយដោយ មិត្តរួមក្រុម Erling Haaland និងអ្នកចាំទី David De Gea របស់ Man Utd។


 
ក្លិបនៅលីគកំពូលអង់គ្លេសបានបំបែកកំណត់ត្រាលើការចំណាយទិញដូរកីឡាករដល់ទៅជាង២ពាន់លានដុល្លាររួចហើយ នៅទីផ្សារដោះដូរលើកទី១នេះ។ ចំណាយច្រើនលើការផ្ទេររួចហើយ ក្លិបត្រូវទទួលបន្ទុកធ្ងន់ធ្ងរថែមទៀត លើប្រាក់ឈ្នួលកីឡាករទាំងនោះ។
 
ការមកដល់របស់ Erling Haaland ទៅកាន់ Man City, Casemiro ទៅ Man Utd និង Kalidou Koulibaly ទៅកាន់ Chelsea ដើម បានធ្វើឱ្យក្លិបនីមួយៗកើនការចំណាយកាន់តែច្រើន ស្របពេលកីឡាករដែលមានក្នុងក្រុមស្រាប់សុទ្ធតែមានថ្លៃពលកម្មខ្ពស់។
 
ក្នុងចំណោមកីឡាករ១២រូប នៅ Premier League ដែលមានប្រាក់ប្រចាំសប្តាហ៍ខ្ពស់បំផុត មានសមាជិកក្រុមបិសាចក្រហមដល់ទៅ៥នាក់។ ក្រៅពីនោះ Man City មាន៣រូប Chelsea ៣រូប រួមជាមួយ Arsenal និង Liverpool មានមួយរូបដូចគ្នា។
 
ខាងក្រោម​នេះ​ជា​កំពូល​កីឡាករ​បាល់ទាត់​ទាំង ១២ រូប​ដែលមាន​ប្រាក់​ប្រចាំ​សប្តាហ៍​ច្រើន​បំផុត​នៅលីគកំពូលអង់គ្លេស ប្រចាំរដូវ​កាល ២០២២-២០២៣ នេះ​៖
 
១- Cristiano Ronaldo ទទួលបានប្រាក់ឈ្នួលពី Man Utd  ៥៨ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
២- Kevin De Bruyne ទទួលបានប្រាក់ឈ្នួលពី Man City ៤៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៣- David De Gea ទទួលបានប្រាក់ឈ្នួលពី Man Utd  ៤៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៣- Erling Haaland ទទួលបានប្រាក់ឈ្នួលពី Man City ៤៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៤- Jadon Sancho ទទួលបានប្រាក់ឈ្នួលពី Man Utd  ៤០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៤- Mohamed Salah ទទួលបានប្រាក់ឈ្នួលពី Liverpool ៤០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៥- Raphael Varane ទទួលបានប្រាក់ឈ្នួលពី Man Utd  ៣៩ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៦- Raheem Sterling ទទួលបានប្រាក់ឈ្នួលពី Chelsea ៣៧ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៧- Jack Grealish ទទួលបានប្រាក់ឈ្នួលពី Man City ជាង៣៤ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៧- Casemiro ទទួលបានប្រាក់ឈ្នួលពី Man Utd  ជាង៣៤ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៨- Kalidou Koulibaly ទទួលបានប្រាក់ឈ្នួលពី Chelsea ៣៤ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
៩- N’Golo Kante ទទួលបានប្រាក់ឈ្នួលពី Chelsea ៣៣ម៉ឺនដុល្លារក្នុងមួយសប្តាហ៍
១០- Gabriel Jesus ទទួលបានប្រាក់ឈ្នួលពី Arsenal ៣០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍៕
 
 

Tag:
 ប្រាក់ឈ្នួលថ្លៃជាងគេ
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com