កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីអូស្ត្រាលីអបអរជ័យជម្នះ ដោយទាញអាវបញ្ចេញដើមទ្រូងដាក់អ្នកគាំទ្រ..
11, Sep 2022 , 6:09 pm        
រូបភាព
ដោយ: ធីតា
កីឡាការិនី​ប្រដាល់អូស្ត្រាលី Tai Emery បានអបអរសាទរជ័យជម្នះ​របស់ខ្លួនលើកីឡាការិនី​ម្ចាស់ផ្ទះ​ថៃ Rung-Arun Khunchai ​ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Bare Knuckle Fighting Championship (BKFC) កាលពីពេលថ្មីៗ​កន្លងមក។

  
 
Emery បានផ្តួល​ Rung-Arun ឲ្យសន្លប់ ក្រោយមក​នាង​រត់​ជុំវិញ​សង្វៀន រួច​ហើយ​ទាញអាវ​របស់ខ្លួន​បញ្ចេញដើម​ទ្រូង​នៅ​ចំពោះមុខ​អ្នកគាំទ្រ។ ឃ្លីប​វីដេអូអបអរ​ដ៏កម្រ​នេះ ទាក់ទាញការ​ចូល​ទស្សនា​រាប់លាន ហើយ​ក៏បាន​ក្លាយជាប្រធាន​បទនៃការពិភាក្សា​ដ៏ផុសផុល​ផងដែរ។
 
បង្ហាញវត្តមាន​លើក​ដំបូងក្នុងព្រឹត្តិការណ៍ BKFC កីឡាការិនីអូស្ត្រាលី Emery មានអារម្មណ៍​រំភើប​យ៉ាង​ខ្លាំង ដោយបានយក​ឈ្នះ​កីឡាការិនីម្ចាស់ផ្ទះថៃ Rung-Arun យ៉ាងងាយ​ស្រួល។
 
ក្រោយអាជ្ញាកណ្តាល​ ប្រកាស​ជ័យជម្នះ​របស់ខ្លួន Emery បាន​រត់​ពេញសង្វៀន មុន​នឹង​ទាញអាវ​បញ្ចេញ​សុដន​នៅ​ចំពោះមុខ​អ្នកទស្សនាផ្ទាល់ និង​តាមកញ្ចក់ទូរទស្សន៍ ដោយ​រូបភាព និង​សកម្មភាព​ មាន​ការ​ចែក​រំលែក​ជាច្រើន​ក្នុង​បណ្តាញ​សង្គម។
 
ទាក់ទង​នឹងសកម្មភាព​របស់ខ្លួន Emery បានអះអាង​ប្រាប់​ក្រុម​ការងារ MMA Fighting ថា នាងគ្មានអារម្មណ៍សោកស្តាយនោះឡើយ។ «វាជារឿងថ្មីមួយ។ មិត្ត​របស់ខ្ញុំ​បាន​ប្រាប់​ថា ខ្ញុំ​ស្ថិតនៅលំដាប់ទី១នៅ​លើ Google ដូច្នេះក៏អាច​ទាក់ទាញ​ជាងក្រុម​ត្រកូល Kardashian នៅផ្នែកខ្លះផងដែរ»។
 
Emery ទទួលស្គាល់ថា ច្បាស់ជាមាន​ប្រតិកម្មអវិជ្ជមាននៅក្នុង​ប្រទេសថៃ​ ដោយ​ការ​បញ្ចេញ​សុដន់ជាសាធារណៈរបស់ស្ត្រីគឺខុសច្បាប់ ព្រោះពល​រដ្ឋនៃ​ប្រទេសនេះភាគច្រើន​កាន់ព្រះពុទ្ធសាសនា។
 
នាង​បា​នប្រៀបធៀប​ថា ការ​បញ្ចេញ​សុដន់​របស់នារីនៅថៃ ខុស​ច្បាប់ ប៉ុន្តែ​បែរជាគ្មាន​បញ្ហា​សម្រាប់​ការ​បញ្ចេញ​របស់ក្រុម​បុរស​ដែលមាន​សុដន់​សប្បនិម្មិត​ទៅវិញ។ កីឡាការិនីអូស្ត្រាលីរូបនេះ បាន​បន្ថែមថា៖ «ពិតជាមានប្រតិកម្មអវិជ្ជមាន ប៉ុន្តែ​ក៏មានការគាំទ្រច្រើននៅ​បណ្តា​ប្រទេសនានាផងដែរ»។ 
 
តាមក្រាហ្វិកនៅ​លើអ៊ីនធ័រណិត ឃ្លីបខ្លីដែលមាន​រយៈពេល​១៩វិនាទី ស្ថិតក្នុងការព្រមាន​ទាក់ទង​នឹងហិង្សា រូបភាពអាក្រាត និង​សកម្មភាព​អាសអាភាស។
 
ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ Emery ដែលជាអ្នក​បង្ហាញ​ម៉ូដមួយរូបផងដែរនោះ អះអាងថា គណនី OnlyFans របស់នាងទទួលបានកំណើន Subscribe ជាង​៦០០០ភាគ​រយ បើគិត​ចាប់តាំងពី​នាង​ប្រកួតឈ្នះកីឡាការនីថៃ។
 
Emery បាន​ប្រាប់សារព័ត៌មាន TMZ ថា កំណើន​អ្នកគាំទ្រដូចទឹក​បាក់ទំនប់នេះ នាំឲ្យចំណូល​របស់នាងពី OnlyFans កើនពី៤០០ដុល្លារ ទៅ​២៥០០០​ដុល្លារក្នុង១ខែ។ បង្ហាញសង្គម​ផ្សេងទៀត​របស់នាង ក៏​កើន​ Followers ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ  អ្នកប្រើប្រាស់បណ្តាញសង្គម​ភាគច្រើនលើកឡើងថា ទង្វើ​បែបនេះមិនគួរត្រូវបានចាត់ទុកជាគំរូ​ដល់ស្ត្រីដទៃនោះឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com