កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel៖ ខ្ញុំខកចិត្ត ដែលមិនអាចបន្តដំណើរជាមួយ Chelsea
12, Sep 2022 , 11:59 am        
រូបភាព
លោក Thomas Tuchel នៅថ្ងៃទី១១ ខែកញ្ញា បង្ហាញការខកចិត្តដែលមិនអាចបន្តដំណើរជាមួយ Chelsea ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីក្លិបតោខៀវ បញ្ចប់តំណែងលោក។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង វ័យ ៤៩ឆ្នាំង់ ត្រូវបានក្លិបតោខៀវ​​ Chelsea ប្រកាសចែកផ្លូវគ្នាកាលថ្ងៃទី៧ ខែកញ្ញា មួយថ្ងៃក្រោយក្រុម Chelsea ភ្លាត់ស្នៀតចាញ់ការប្រកួតបើកឆាក Champions league ក្រោមថ្វីជើង Dinamo Zagreb ១-០។



ក្រោយមិនអស់ចិត្តក្នុងការដឹកនាំក្រុមតោខៀវ ​Chelsea លោក Tuchel បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបង្ហាញអារម្មណ៍ខកចិត្តក្រោយចេញពីក្រុមតោខៀវ។
 
«នេះគឺជាសេចក្តីថ្លែងការណ៍ដ៏ពិបាកមួយ ដែលខ្ញុំមិនធ្លាប់បានសរសេរពីមុនមក ហើយវាក៏ជារឿងមួយដែលខ្ញុំសង្ឃឹមថានឹងមិនចាំបាច់ប្រើពេលយូក្នុងការនិយាយ។ ខ្ញុំពិតជាខកចិត្តដែលពេលវេលារបស់ខ្ញុំនៅ Chelsea បានមកដល់ទីបញ្ចប់ ហើយខ្ញុំមានអារម្មណ៍ថាក្លិបនេះជាផ្ទះរបស់ខ្ញុំ មោទកភាព និងភាពរីករាយក្នុងការជួយក្រុមឈ្នះ Champions League និង Club World Cup វានឹងស្ថិតនៅការចងចាំខ្ញុំរហូង។»។ លោក Tuchel សរសេរបែបនេះ។
 
ចំណាយពេលត្រឹម ១៩ខែ ក្រោយជំនួសលោក Frank Lampard លោក Tuchel បានជួយក្រុមស្ថិតនៅទីក្រុងឡុងដ៍ឈ្នះជើងឯកអឺរ៉ុបនៅរដូវកាល ២០២០-២១ មុនឈ្នះ UEFA Super Cup និង​ FIFA Club World Cup។
 
ក្រោយការប្រកាសចែកផ្លូវគ្នាមួយថ្ងៃជាមួយលោក Tuchel ក្លិប Chelsea បានប្រកាសតែងតាំងលោក Graham Potter អតីតអ្នកចាត់ការក្រុម Brighton & hove Albion ជាអ្នកចាត់ការថ្មី៕
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com