កីឡាអន្តរជាតិ
អន្តរជាតិ
​Bundesliga៖ Union Berlin ឡើងឈរកំពូលតារាង លើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់អាល្លឺម៉ង់
12, Sep 2022 , 2:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ក្រុម Union Berlin ឡើងឈរកំពូលតារាងលីគកំពូលអាល្លឺម៉ង់ Bundesliga លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប ក្រោយឈ្នះក្រុម ​FC Cologne ១-០ នាជំនួបលីគកំពូលអាល្លឺម៉ង់សប្តាហ៍ទី៦ នៅថ្ងៃទី១១ ខែកញ្ញា។

 
គ្រាប់បាល់ភ្លាត់ស្នៀតចូលទីខ្លួនឯងនៅនាទី៤ ពីសំណាក់កីឡាករ ​​Timo Hubers បានធ្វើឱ្យ Union Berlin ដែលជាក្រុមមិនទាន់ស្គាល់ចាញ់សោះរដូវកាល ២០២២-២៣នេះ យកបាន៣ពិន្ទុបន្ថែម ពីម្ចាស់ផ្ទះ FC Cologne នៅកីឡដ្ឋន RheinEnergieSTADION។ 
 
Union Berlin ហៀបរកបានគ្រាប់ទី២ របស់ខ្លួនប៉ុន្តែកីឡាករ Jordan Siebatcheu ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលនៅនាទី១០ ហើយគ្រាប់បាល់ស៊ុតចូលមួយគ្រាប់ទៀតនៅនាទី១៤ ខែកីឡាករ Sheraldo Becker ត្រូវបាន VAR បដិសេធ។
 
លទ្ធផល ១-០ នេះជួយ Union Berlin ដែលជាក្លិបបង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ឈរកំពូលតារាង Bundesliga លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ស្មើ២។​ 
 
Union Berlin ដែលទើឡើងទៅលីគកំពូលអាល្លឺម៉ង់ Bundesliga លើកដំបូងនៅឆ្នាំ ២០១៩ រកបាន១៥ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ Freiburg ដែលមាន១៣ពិន្ទុ។ ចំណែកម្ចាស់ការពារជើងឯក Bayern Munich ឈរលំដាប់លេខ៣ មាន១២ពិន្ទុ ស្មើក្រុម Borussia Dortmund ដែលនៅលេខ៥។
 
ក្រៅពីពានរង្វាន់ក្នុងស្រុក Union Berlin ក៏ជាក្រុមកំពូងប្រកួតប្រជែងក្នុងពានរង្វាន់លំដាប់ទីពីរប្រចាំអឹរ៉ុប Europa League ក្រោយខកខានលេង Champions League ដោយមិនអាចជាប់ចំណាត់ថ្នាក់ល្អនៅ Bundesliga រដូវកាលមុន។
 
ខាងក្រោមនេះលទ្ធផលការប្រកួតក្រុមផ្សេងទៀតនៃ Bundesliga សប្តាហ៍ទី៦៖
 
Augsburg ឈ្នះ Werder Bremen ១-០
RB Leipzig ឈ្នះ Dortmund ៣-០
Hoffenheim ឈ្នះ Mainz ៤-១ 
Hertha Berlin ស្មើ ២-២ Bayer Leverkusen 
Eintracht Frankfurt ចាញ់ Wolfsburg ១-០
Bayern Munich ស្មើ ២-២ VFB Stuttgart
Schalke 04 ឈ្នះ Bochum ៣-១
Freiburg ស្មើ ០-០ Mönchengladbach៕
 
 

Tag:
 Union Berlin
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com