ជាតិ
សង្គមជាតិ
ក្រសួងមហាផ្ទៃ ទទួលបានបណ្តឹងអំពីការជួញដូរមនុស្សជិត២០០ករណី
12, Sep 2022 , 5:09 pm        
រូបភាព
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ អំពីការប្រយុទ្ធប្រឆាំងប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ។
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ អំពីការប្រយុទ្ធប្រឆាំងប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ។
មួយរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃ ទទួលបានជាង១៨០បណ្តឹង អំពីការជួញដូរមនុស្ស និងការដួញដូរកម្លាំងពលកម្មនៅកម្ពុជា។ សម្តេច ស ខេង បានបញ្ចេញតួលេខនេះ ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ ក្នុងខេត្តព្រះសីហនុ។

 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំឲ្យសមត្ថកិច្ច បន្តប្រឹងប្រែងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដោយប្រកាន់យកគោលការណ៍៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស និងចាប់ខ្លួនជនល្មើស។ សម្តេច សង្កត់ថា សមត្ថកិច្ច ត្រូវចាប់បណ្ដាញ និងមេខ្លោងពាក់ព័ន្ធ យកទៅផ្ដន្ទាទោសទៅតាមច្បាប់ ដើម្បីពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ព្រមទាំងកិត្តិយសជាតិ។  
 
សម្តេច មានប្រសាសន៍ថា ការបើកកិច្ចប្រជុំនេះ គឺដើម្បីគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងខេត្តព្រះសីហនុ ដែលកំពុងប្រឈមទៅនឹងបទល្មើសប្រភេទនេះ។ ជាថ្មីម្តងទៀត សម្ដេច នអំពាវនាវឲ្យមានការគាំទ្រនិងការចូលរួមពីភាគីនានា ក្នុងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ 
 
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាម៉េរិក បានដាក់កម្ពុជា ចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស ដែលមានការលួញជួញដូរមនុស្សធ្ងន់ធ្ងរ៕ 
 
 
 

Tag:
 ស ខេង
  អំពើជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com