កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកចាំទី ​Cadiz ទទួលការសរសើរក្រោយចូលរួមសង្រ្គោះជីវិតអ្នកគាំទ្រគាំងបេះដូងពេលប្រកួត
12, Sep 2022 , 10:29 pm        
រូបភាព
អ្នកចាំទី Jeremias Ledesma របស់ក្រុម Cadiz FC ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះការជួយសង្រ្គោះជីវិតអ្នកគាំទ្រដែលមានបញ្ហាគាំងបេះដូង អំឡុងការប្រកួតក្នុងជំនួប La Liga ទល់ Barcelona កាលពីថ្ងៃទី១០ ខែកញ្ញា។



​នាជំនួបនោះ Barca យកឈ្នះលើក្រុមម្ចាស់ផ្ទះ Cadiz ៤-០ ដែលរកបានដោយកីឡាករ Frankie de Jong នៅនាទី៥៥ ខ្សែប្រយុទ្ធ Robert Lewandowski នៅនាទី៦៥ កីឡាករវ័យក្មេង Ansu Fati នាទី៨៦ និង ​Ousmane Dembele នាទី៩០+២។ 
 
ជិតបញ្ចប់ការប្រកួតទៅហើយ រឿងហេតុអាក្រក់បានកើតឡើង។ បុរសអ្នកគាំទ្រម្នាក់ដែលឈរទស្សនាការប្រកួតពីក្រោយសំណាញ់ទីម្ខាងនៃក្រុម Cadiz បានដួលសន្លប់ភ្លាមៗ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្លាមៗនោះ Ledesma ដែលឃើញហេតុការណ៍ ភ្លាមៗរូបរូបគេបានរត់ទៅយកឧបករណ៍សង្រ្គោះបឋម ទៅឱ្យក្រុមអ្នកជួយសង្រ្គោះ ដែលកំពុងសង្គ្រោះបឋមលើបុរសម្នាក់នោះ។ ទង្វើនៃការគិតរហ័សរបស់ Ledesma ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងទទួលបានការកោតសរសើរយ៉ាងខ្លាំង។
 
ក្រោយបញ្ចប់ការប្រកួត ក្លិប Cadiz បានចេញសេចក្តីថ្លែងការណ៍និយាយអំពីរឿងរ៉ាវខាងលើនេះ។ 
 
«មានក្រុមជួយសង្គ្រោះម្នាក់បានទៅកាន់ទីតាំងកើតហេតុនោះជាមួយឧបករណ៍សង្រ្គោះបឋម ហើយបានចាប់ផ្តើមកិច្ចការជួយសង្រ្គោះ។ អំឡុងពេលនេះ ក្លិប Barcelona បានស្នើសុំផ្តល់ឧបករណ៍សង្រ្គោះបឋមបន្ថែម ហើយកីឡាករក៏បានយកឧបករណ៍ទៅកាន់ទីតាំងបន្ថែម ហើយក្រោយប៉ុន្មាននាទីនៃការជួយសង្រ្គោះនោះ ក៏ទទួលបានលទ្ធផលល្អ ហើយអ្នកគាំទ្រម្នាក់នោះក៏បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ Cadiz។ 
 
ក្រៅពីនេះលោក Xavi Hernandez គ្រូបង្វឹក Barcelona ក៏បាននិយាយទាក់ទងនឹងរឿងដែលកើតហេតុនោះ។«យើងគឺស្ថិតនៅជាមួយគ្នា ទាំងអាជ្ញាកណ្តាល ទាំងក្រុម Cadiz និង Barca ហើយយើងរីករាយនិងសម្រេចបន្តការប្រកួតដោយគ្មានសោតនាកម្មកើតឡើង។ យើងបាននិយាយអំពីជីវិតមនុស្សម្នាក់ និងមនុស្សច្រើននាក់ផ្សេងទៀតគឺសំខាន់សម្រាប់បាល់ទាត់ ដូច្នេះយើងក៏ស្ថិតនៅលើការសះស្បើយរបស់គាត់ ទើបយើងអាចបន្តការប្រកួតបាន។»។ នេះជាសម្តីរបស់ Xavi៕
 
 
 
 
 

Tag:
 Cadiz
  Barcelona
  Jeremias Ledesma
© រក្សាសិទ្ធិដោយ thmeythmey.com