រថយន្ត
អន្តរជាតិ
ការសិក្សា៖ រថយន្តអគ្គិសនីមួយគ្រឿងអាចធ្វើឲ្យការលក់គ្រឿងផ្គុំយានយន្តធ្លាក់ចុះ៣០ភាគរយ 
×![]()
ខណៈពិភពលោកបោះជំហានឆ្ពោះទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ក្រុមអ្នកផលិតយានយន្តក៏ត្រូវប្រឈមនឹងបញ្ហាមួយទៀតផងដែរ។ ការសិក្សាមួយរបស់ក្រុមហ៊ុន Roland Berger រថយន្តអគ្គិសនី១០០ភាគរយមួយគ្រឿង ធ្វើឲ្យបាត់បង់ទីផ្សារនៃគ្រឿងផ្គុំ ឬគ្រឿងបន្លាស់យានយន្ត៣០ភាគរយ។
ក្រុមហ៊ុនគ្រប់គ្រងការប្រឹក្សាយោបល់អន្តរជាតិដែលមានមូលដ្ឋាននៅក្រុងមុយនិច ប្រទេសអាល្លឺម៉ង់មួយនេះ បានគូសបញ្ជាក់ថា តួលេខក្នុងទីផ្សារសាកលទាក់ទងនឹងគ្រឿងផ្គុំយានយន្ត អាចថយចុះពី១៣ ទៅ១៧ភាគរយ ពីពេលនេះ រហូតដល់ឆ្នាំ២០៤០។ នេះជាការធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងកម្រិតមុនការរាលដាលកូវីដ-១៩ ចាប់ពីឆ្នាំ២០១៩។
តាមពិតទៅ វាមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះឡើយ ព្រោះសមាសធាតុមេកានិច ម៉ូទ័រអគ្គិសនី មានលក្ខណៈសាមញ្ញជាងឧបករណ៍ចំហេះ។ បញ្ហាទាំងនេះ ភាគច្រើនពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតប្រអប់លេខ ប្រព័ន្ធផ្សេងៗ ដោយរួមទាំងម៉ាស៊ីនចំហេះ ខណៈចង្កៀងមុខ ឬកញ្ចក់ ទំនងជាមិនរងផលប៉ះពាល់ខ្លាំងនោះឡើយ។
រថយន្តអគ្គិសនីបង្ហាញវត្តមាន១០ភាគរយរួចទៅហើយនៅលើទីផ្សារអឺរ៉ុបនាត្រីមាសចុងក្រោយនេះ ហើយសហគមន៍ទាំងមូលគ្រោងហាមឃាត់ការលក់រថយន្តប្រើប្រាស់ឥន្ធនៈនៅត្រឹមឆ្នាំ២០៣៥។ បើតាមការសិក្សា ចាប់ពីឆ្នាំ២០៣០តទៅ រថយន្ត៨២ភាគរយគឺជាប្រភេទរថយន្តអគ្គិសនី។
ទោះបីជាយ៉ាងណាក៏ដោយ គ្រឿងប្រើប្រាស់មួយចំនួន អាចត្រូវបានកែប្រែទៅជាឧបករណ៍ប្រើប្រាស់ពាក់ព័ន្ធផ្សេងៗ ឬក៏អាចលក់ចេញក្នុងតម្លៃថោក ហើយមួយចំនួនទៀតនឹងត្រូវយកទៅកែច្នៃសម្រាប់តម្រូវការនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com