ជាតិ
រថយន្ត
ភ្ជុំបិណ្ឌ៖ សាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង ១៧៥គ្រឿង​ សម្រាប់ដឹកពលរដ្ឋ ដោយមិនគិតថ្លៃ
12, Sep 2022 , 8:29 pm        
រូបភាព
រថយន្តក្រុង។ រូបពី thmey thmey
រថយន្តក្រុង។ រូបពី thmey thmey
ដោយ៖ វ៉ន ស៊ីចេន

ភ្នំពេញ៖ សាលាក្រុង នឹងរៀបចំរថយន្តក្រុង ១៧៥គ្រឿង​ សម្រាប់ដឹកពញ្ជូនពលរដ្ឋ នា​ឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៣-២៧ កញ្ញា ដោយមិនគិតថ្លៃ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១២ កញ្ញា ឆ្នាំ​២០២២។

 
រដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង៥៥គ្រឿង សម្រាប់ពលរដ្ឋនៅរាជធានីភ្នំពេញ ។  ដោយឡែក រថយន្ត១២០គ្រឿងទៀត សម្រាប់ដឹកពលរដ្ឋទៅតាមបណ្តាខេត្ត និងត្រឡប់មករាជធានីភ្នំពេញវិញ ។ 
 
ចំពោះទីតាំងចេញដំណើរតាមបណ្តាខេត្តរួមមាន៖ 

១. ផ្លូវជាតិលេខ១ ភ្នំពេញ -កណ្តាល-ស្វាយរៀង មានរថយន្តចំនួន៥គ្រឿង ទីតាំងផ្លូវ៦០ម៉ែត្រ( ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស)  ចំណតរថយន្តទីរួមខេត្តស្វាយរៀង។ 
២. ភ្នំពេញ-កណ្តាល-ព្រៃវែង មានរថយន្តចំនួន៥គ្រឿង គោលដៅចេញដំណើរ ផ្លូវ៦០ម៉ែត្រ(ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស) ចំណតរថយន្តទីរួមខេត្តព្រៃវែង។
 ៣. ផ្លូវជាតិលេខ២  ភ្នំពេញ-កណ្តាល-តាកែវ រថយន្តចំនួន៥គ្រឿង ទីតាំងផ្លូវ៦០ម៉ែត្រ( ទល់មុខក្រុមហ៊ុនម៉ែកស៊ីដែស)  ចំណតរង្វង់មូលអូរចំបក។ 
៤. ផ្លូវជាតិលេខ៣ ភ្នំពេញ- កែប  ចំនួន៥គ្រឿង ផ្សារសិនជូរីផ្លាហ្សា ទីតាំងសាលាបឋមសិក្សាដំណាក់ចង្អើរ។ ចំណែកពី ភ្នំពេញ- កំពត មានចំនួន៥គ្រឿង ផ្សារសិនជូរីផ្លាហ្សា ចំណតរថយន្តទីរួមខេត្តកំពត។ 
៥. ផ្លូវជាតិលេខ៤ ភ្នំពេញ- កំពង់ស្ពឺ មានរថយន្ត០៣គ្រឿង ផ្សារសិនជូរីផ្លាហ្សា ចំណតរថយន្តផ្សារកំពង់ស្ពឺ។
6. ពីភ្នំពេញ- ព្រះសីហនុ មានចំនួន០៧គ្រឿង ចំណតរថយន្តវិមានឯករាជខេត្តព្រះសីហនុ។ 
៧. ផ្លូវជាតិលេខ៥ ភ្នំពេញ -កំពង់ឆ្នាំង មានចំនួន៥គ្រឿង ចំណតរថយន្តផ្សារលើ។ 
៨.ភ្នំពេញ -ពោធិ៍សាត់ មានចំនួន១០គ្រឿង ទីតាំងបុរីឧកញ៉ា ភូ ប៉ុយ។ 
៩.ភ្នំពេញ- បាត់ដំបង ១៥គ្រឿង ចំណតផ្សារប៉ុមប៉ុយ ។ 
១០. ភ្នំពេញ -បន្ទាយមានជ័យ១៥គ្រឿង រង្វង់មូលទេពមច្ឆា(ជ្រោយចង្វា) ចំណតរថយន្តថ្មី ក្រុងសេរីសោភ័ណ្ឌ។ 
១១. ផ្លូវជាតិលេខ៦ ភ្នំពេញ- កំពង់ធំ មានចំនួន៥គ្រឿង ​ទីតាំងភោជនីយដ្ឋានស្ទឹងសែន។ ភ្នំពេញ សៀបរាប មានចំនួន១៥គ្រឿង ចំណតផ្លូវ៦០ម៉ែត្រខេត្តសៀបរាប។ 
១២. ផ្លូវជាតិលេខ ៦,៧ ភ្នំពេញ កំពង់ចាម មានចំនួន៥គ្រឿង មុខរាជាយស្ម័យយាន​ ចំណតរថយន្តខេត្ត។ ភ្នំពេញ ត្បូងឃ្មុំ មានចំនួន០៥គ្រឿង មុខរាជាយស្ម័យយាន ចំណតផ្សារសួង។ 
១៣.ផ្លូវជាតិលេខ៨ ភ្នំពេញ- ក្រចេះ ០៥គ្រឿង ទីតាំងមន្ទីវប្បធម៍ និងវិចិត្រសិល្បះ ខេត្ត(រង្វង់មូលព្រាបស)។ ភ្នំពេញ- ស្ទឹងត្រែង មានចំនួន៥គ្រឿង ចំណតរថយន្តខេត្តស្ទឹងត្រែង។ 
 
គួរបញ្ជាក់ថា សាលាក្រុងបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំដំឡើងតម្លៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ៕
 

Tag:
 សង្គម
  រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com