ជាតិ
អាស៊ាន
គ្រប់សាលារៀននៅភ្នំពេញ នឹងត្រូវផ្អាកដំណើរការ ៣ថ្ងៃ នាអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា
12, Sep 2022 , 7:44 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចំនួន៣ថ្ងៃចាប់ពីថ្ងទី១០-១២ ខែវិច្ឆិកា។ លោក បញ្ជាក់ថា ការផ្អាកដំណើរការសាលាទាំងនេះ គឺដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ដល់ពលរដ្ឋ និងជួយសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។



លោករដ្ឋមន្ត្រីអប់រំ បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យយុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាបុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដើម្បីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន នឹងប្រព្រឹត្តឡើងពីថ្ងៃទី១០ដល់១៣វិច្ឆិកា ដែលឆ្នាំ២០២២នេះ កម្ពុជាគឺជាម្ចាស់ផ្ទះ ដោយមានសម្តេច ហ៊ុន សែន ជាប្រធានអាស៊ាន៕

© រក្សាសិទ្ធិដោយ thmeythmey.com