អត្ថបទពាណិជ្ជកម្ម
អត្រាការប្រាក់កាន់តែខ្ពស់ និងងាយស្រួលដក-ដាក់ប្រាក់ជាងមុនជាមួយគណនីសន្សំផ្លឹសពីធនាគារ អ៊ូរី!
13, Sep 2022 , 11:02 am        
រូបភាព
កាន់តែពិសេសជាមួយ “គណនីសន្សំផ្លឹស” ពីធនាគារ អ៊ូរី ដែលស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលត្រូវការប្រើប្រាស់ឬបង្វិលសាច់ប្រាក់ប្រចាំថ្ងៃ និងចង់បង្កើនសាច់ប្រាក់បន្ថែមពីការសន្សំ ទៅលើសមតុល្យដែលនៅក្នុងគណនី។
 
គណនីសន្សំផ្លឹស គឺជាប្រភេទផលិតផលគណនីសន្សំថ្មីមួយទៀតរបស់ធនាគារ អ៊ូរីដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែនក្នុងការដកប្រាក់ និងដាក់ប្រាក់ ទៅតាមលំហូរសាច់ប្រាក់ជាមួយអត្រាការប្រាក់យ៉ាងទាក់ទាញ ទៅតាមទំហំទឹកប្រាក់របស់អតិថិជន។
 
ជម្រើសដែលអាចបត់បែនបាន និងអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំទូទៅដទៃទៀត គឺជាអត្ថប្រយោជន៍ពិសេសរបស់គណនីសន្សំផ្លឹស។ លោកអ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលក្នុងអត្រារហូតដល់ 3.5 ភាគរយក្នុងមួយឆ្នាំ។
 
លើសពីនេះ អត្រាការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃ ដែលអាស្រ័យលើសមតុល្យគណនីនិងត្រូវបានបូកបញ្ចូលទៅក្នុងប្រាក់ដើមជារៀងរាល់ខែ។ គណនីនេះ អាចសន្សំបានទាំងប្រាក់រៀល ប្រាក់ដុល្លារនិងប្រាក់បាតថៃ ជាមួយនឹងលក្ខខណ្ឌសមតុល្យគណនីអប្បបរមាដូចខាងក្រោម៖
 
• 400,000 រៀល ឬ 100 ដុល្លារអាមេរិក សម្រាប់អតិថិជនឯកត្តបុគ្គល
• 2,000,000 រៀល ឬ 500 ដុល្លារអាមេរិក សម្រាប់អតិថិជនស្ថាប័ន។
 
ជ្រើសរើសគណនីសន្សំ ដែលសក្តិសមជាមួយនឹងតម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ដែលមានអត្រាការប្រាក់ខ្ពស់
ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាមួយគណនីសន្សំផ្លឹស ពីធនាគារអ៊ូរី ។
 
របៀបស្នើសុំបើកគណនី៖
សូមអញ្ជើញទៅកាន់សាខាធនាគារ អ៊ូរី ដែលនៅជិតលោកអ្នក ដោយភ្ជាប់នូវឯកសារតម្រូវច្បាប់ដើម
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរសព្ទ 023 96 3333 | 081 331 333
គេហទំព័រ៖ https://www.wooribank.com.kh/
 
ទំព័រហ្វេសប៊ុក៖ Woori Bank Cambodia
 
អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន138 នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង 4,000 នាក់។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន 1.3 ពាន់លានដុល្លារអាមេរិកផលប័ត្រឥណទានចំនួន មួយពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន 295លានដុល្លារ និងអតិថិជនជាង374,177 នាក់៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com