កីឡាអន្តរជាតិ
អន្តរជាតិ
EPL ៖ ផ្អាកជំនួប Chelsea-Liverpool និង Man Utd-Leeds ព្រោះខ្វះមន្រ្តីប៉ូលិសការពារសវត្ថិភាព
13, Sep 2022 , 11:31 am        
រូបភាព
ជំនួបលីគកំពូលអង់គ្លេស Premier League រួមមានក្រុម Liverpool ប៉ះក្រុមម្ចាស់ផ្ទះ Chelsea និង Manchester United ទទួលក្រុម Leeds United ត្រូវបានផ្អាកបណ្តោះអាសន្ន ដោយសារខ្វះប៉ូលិសការពារសន្តិសុខ ដ្បិតត្រូវប្រមូលផ្តុំការពារព្រះរាជពិអីបុណ្យព្រះសព ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី ២។



ការប្រកួតក្របខណ្ឌ Premier League ចំនួន ៨ ដែលត្រូវប្រកួតឡើងកាលថ្ងៃទី១០ និងទី១១ ខែកញ្ញា ត្រូវបានផ្អាកជាបន្តបន្ទាប់ ក្នុងនោះការប្រកួតរវាង Brighton & hove Albion ទល់ Crystal Palace ដែលធ្លាប់បានផ្អាកដោយសារតែបញ្ហាការជួសជុលផ្លូវរថភ្លើង។ បើទោះបីជាការជួសជុលនោះត្រូវបានផ្អាកទៅវិញ ក៏ការប្រកួតនៅតែបន្តផ្អាកដដែល។
​ជំនួប Arsenal ប៉ះ Brentford កាលថ្ងៃ១០ ត្រូវបានសម្រេចផ្អាកត្រឹមរយៈពេល ២ម៉ោងមុនការប្រកួតប៉ុណ្ណោះ។
 
ចំពោះការផ្អាកការប្រកួតជាច្រើនសម្រាប់សប្តាហ៍ទី៧ នេះ ក្របខណ្ឌ Premier League បានចេញសេចក្តីថ្លែងការណ៍ប្រាប់ពីមូលហេតុនៃកង្វះខាតសុវត្ថភាពពីក្រុមមន្ត្រីប៉ូលិសអង់គ្លេស។
«ក្រោយពីមានកិច្ចពិភាក្សាជាមួយក្លិបនានា មន្ត្រីប៉ូលិស ក្រុមប្រឹក្សាសុវត្ថិភាព និងអាជ្ញាធរដែលជាប់ពាក់ព័ន្ធ គ្មានវិធីអ្វីផ្សេងឡើយក្រៅពីផ្អាក​ការប្រកួតបណ្តោះអាសន្ន។ Premier League ក៏ចង់អរគុណដល់មន្ត្រីប៉ូលិសផ្នែកបាល់ទាត់អង់គ្លេស ក៏ដូចជាមន្ត្រីប៉ូលិសផ្សេងទៀតទូទាំងប្រទេស ដូចគ្នាដែលជាដៃគូសហការ និងអ្នកគាំទ្រចំពោះរយៈពេលនៃការផ្អាកការប្រកួតនេះ យើងក៏ចឹងចាប់ផ្តើមវិញនាចុងសប្តាហ៍នេះ»។ នេះបើតាមសេចក្តីថ្លែងការ Premier League។
 
លើសពីនេះ Premier League ក៏បានអះអាងបន្ថែមថា ការប្រកួតអំឡុងពេលនៃពិធី​កាន់ទុក្ខថ្នាក់ជាតិ ជាការគោរពបូជា និងឧន្ទិសជូនព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី ២ នៅគ្រប់កីឡដ្ឋានទាំងអស់។
 
ការប្រកួតបាល់ទាត់នៅក្នុងប្រទេសអង់គ្លេស ស្កុតឡែន អៀឡង់ខាងជើង និងវែលស៍ ទាំងអស់ត្រូវបានផ្អាកកាលពីសប្តាហ៍មុន ដើម្បីជាការកាន់ទុក្ខ និងការគោរពដល់ ព្រះមហាក្សត្រីយ៍។
ការប្រកួតរបស់ Arsenal ត្រូវទទួលក្រុម PSV Eindhoven នៃជំនួប Europa League នៅថ្ងៃទី១៤ ក៏ត្រូវបានប្រកាសផ្អាកបណ្តោះអាសន្នផងដែរ ក៏ព្រោះតែបញ្ហា ខ្វះសុវត្ថិភាពពីការពាររបស់ក្រុមមន្រ្តីប៉ូលិសអង់គ្លេសនេះ៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com