កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ចំណេញ ១៣លានដុល្លារ នៅ​រដូវកាល ២០២១-២២
13, Sep 2022 , 9:29 pm        
រូបភាព
Real Madrid ចំណេញជាង ១៣លានអឺរ៉ូ (១៣,២លានដុល្លារ) ក្រោយទូទាត់បញ្ជីហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់រដូវកាល ២០២១-២២ ខណៈជំងឺរាតត្បាតកូវីដ-១៩ នៅតែជះឥទ្ធិពលដល់ការរកប្រាក់ចំណូល។ នេះបើតាមការផ្សាយរបស់ក្លិប Real Madrid ថ្ងៃទី១២ ខែកញ្ញា។



បើតាមការសេចក្តីថ្លែងការណ៍របសក្លិបយក្សអេស្ប៉ាញមួយនេះ ពួកគេបានរក្សាប្រាក់ចំណេញជាង១៣លានដុល្លារនេះដូចគ្នានេះបានរយៈពេលជាង ៣ឆ្នាំ ជាប់គ្នាអំឡុងពេលមានផលប៉ះពាល់ខ្លាំងដោយសារការឆ្លងជំងឺរាតត្បាតកូវីដ-១៩។
 
រដូវកាល ២០២១-២២ កន្លងទៅ Real Madrid បានក្លាយជាក្រុមដែលឈ្នះជើងឯក Champions League ១៤សម័យ ក្រោយពួកគេបានយកឈ្នះលើ Liverpool យ៉ាងលំបាកក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៅប្រទេសបារាំង។ មុនឈ្នះ Champions league ក្រុមអធិរាជសក៏ឈ្នះពានរង្វាន់ La Liga និង Spanish Super Cup ថែមទៀត ជាមូលហេតុជួយបង្កើនប្រាក់ចំណូលទៅកាន់ពួកគេ។
 
ក្រុមអធិរាជស Real Madrid បាននិយាយថាសមតុល្យសាច់ប្រាក់ត្រឹមថ្ងៃទី៣០ កាលពីខែមិថុនា ក្នុងនោះរួមបញ្ជូលទាំងគម្រោងការកសាងនិងជួសជុលកីឡដ្ឋានឡើងវិញមានតម្លៃប្រាក់ប្រមាណ ៤២៥លានអឺរ៉ូ។ ខណៈការខាតបង់ប្រាក់ចំណូលដោយសារជំងឺរាតត្បាតកូវីដ-១៩ តាំងពីខែមីនាឆ្នាំ ២០២០ មានទហំជិត ៤០០លានអឺរ៉ុប។
 
តែទោះជាយ៉ាងនេះ ក្លិបជើងឯក UCL ១៤សម័យ បានប្រកាសឱ្យដឹងថាប្រាក់ចំណូលក្នុងរដូវកាល ២០២១-២២ ដែលពួកគេរកបាន។
«ប្រាក់ចំណូលប្រតិបត្តិការនៃហរិញ្ញវត្ថុក្នុងឆ្នាំ ២០២១-២២ មានការកើនឡើងដល់ ៧២២លានអឺរ៉ូ ហើយប្រាក់ចំណូលកើនឡើងជាង ៦៩លានអឺរ៉ូ ស្មើ ១០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលសេដ្ឋកិច្ចរងផលប៉ះពាល់ពីឥទ្ធិពលជំងឹរាតត្បាត។»។ នេះបើតាមសេចក្រីថ្លែងការរបស់ Real Madrid។
 
Real Madrid ក៏បានអះអាងបន្ថែមថា បំណុលរបស់ខ្លួនដែលកំពុងជំពាក់ ដោយមិនរាប់បញ្ជូលនៅគ្រោងការជួសជុលកីឡដ្ឋានមានប្រមាណ ២៦៣លានអឺរ៉ូ គិតត្រឹមរបាយការណ៍ថ្ងៃទី៣០ ខែមិថុនានោះ៕
 

Tag:
 Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com