កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ Barca ចាញ់ក្រោមថ្វី Bayern Munich ជាថ្មីម្តងទៀត ខណៈ Liverpool រកបានជ័យជម្នះដំបូងលើ Ajax
14, Sep 2022 , 6:11 am        
រូបភាព
Barcelona ប្រកួតចាញ់ចាញ់ក្រុមម្ចាស់ផ្ទះ Bayern Munich លទ្ធផល ២-០ នាជំនួបវគ្គសន្សំពិន្ទុ Champions League ថ្ងៃទី១៣ ខែកញ្ញា នេះជាការចាញ់លើកទី៤ ជាប់គ្នាហើយសម្រាប់ Barca គិតចាប់រដូវកាល ២០១៩-២០ មក។ ចំណែក Liverpool ប្រកួតឈ្នះក្រុម Ajax Amsterdam ជាជ័យជម្នះដំបូងក្នុងពានរង្វាន់ក្លិបកំពូលអឺរ៉ិបមួយនេះ។
ជំនួបពូល C ម្ចាស់ផ្ទះ Bayern Munich នៅតែបន្តភាពខ្លាំងរបស់ខ្លួនដោយអាចយកឈ្នះលើក្រុម Barca ជាថ្មីម្តងទៀតនាកីឡដ្ឋាន Allienz Arena ដែលជាទឹកដីផ្ទាល់ខ្លួន។ លទ្ធផល ២-០ ជាលទ្ធផលដ៏ល្អសម្រាប់ក្រុមខ្លាំងអាល្លឺម៉ង់មួយនេះ។ ២គ្រាប់ជ័យជម្នះស៊ុតរបស់ Bayern រកត្រឹមរយៈពេល ៤នាទី ដោយកីឡាករ Lucas Hernandez នាទី៥០ និង Leroy Sane នាទី៥៤ ខណៈដែលការប្រកួតពេញ ៩០នាទី Barca មានលទ្ធភាពសម្រុកខ្លាំងលើ Bayern ក្តី។
 
ការប្រកួតជំនួបពូល C ដដែលនាកីឡដ្ឋាន Doosan Arena Plzen ក្រុមខ្លាំងអ៊ីតាលី Inter Milan យកឈ្នះដោយលទ្ធផល ២-០ លើក្រុមម្ចាស់ផ្ទះ Victoria Plzen រកបាន ៣ពិន្ទុឈរពីក្រោម Barca កំពុងមាន៣ពិន្ទុដូចគ្នាឈរលេខក្នុងតារាងពូល C នេះ។
 
Liverpool ដឹកនាំដោយលោក Jurgen Klopp រកបានជ័យជម្នះលើកដំបូងសម្រាប់ Champions league រដូវកាលថ្មីនេះដោយឈ្នះលើក្រុម Ajax លទ្ធផល ២-១ ដ៏លំបាកក្នុងទឹកដីខ្លួនឯងនាប្រទេសអង់គ្លេស។ ​នេះជាការស្តារមុខមាត់ឡើងវិញរបស់ហង្សក្រហម ក្រោយការចាញ់ក្រុម SSC Napoli លទ្ធផលដល់ទៅ ៤-១ កាលពីជំនួបថ្ងៃបើកឆាក។
 
ក្រឡែកទៅប្រទេសព័រទុយហ្គាលវិញ ក្រុមម្ចាស់ផ្ទះ Sporting CP ស្វាគមន៍ក្រុមភ្ញៀវ Tottenham Hotspur បានយ៉ាងល្អដោយមិនឱ្យរបូត ៣ពិន្ទុដ៏សំខាន់របស់ខ្លួនឡើយ បន្ទាប់ពីយកឈ្នះលើ Spurs ជាក្រុមខ្លាំងរបស់អង់គ្លេសមួយ ដោយលទ្ធផល ២-០។ ឈ្នះក្រុមដឹកនាំដោយលោក Antonio Conte Sporting រកបាន ៦ពិន្ទុពីចំណោម ២ប្រកួតដំបូងនៃ UCL នេះនិងឡើងឈរកំពូលតារាងពូល D។ ក្នុងពូលពូល D ដដែលនេះ Olumpique Marseille បន្តរងបរាជ័យដោយត្រូវក្រុមជើងឯក Europa League ក្រុម Eintracht Frankfurt យកឈ្នះដោយលទ្ធផល ១-០ ដល់ទឹកដីបារាំងតែម្តង។
 
លទ្ធផលការប្រកួតក្រុមដទៃទៀតនៃ Champions League វគ្គសន្សំពិន្ទុនេះ៖
Bayer Leverkusen ឈ្នះ Atletico Madrid ២-០
FC Porto ចាញ់ Club Brugge ៤-០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com