ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចាប់ដំណើរការកិច្ចប្រជុំលើកទី៥៤នៅខេត្តសៀមរាប
14, Sep 2022 , 8:58 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ាន នាព្រឹកពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ ចូលរួមធ្វើជាអធិបតីភាពប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំទាំងនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃនៅខេត្តសៀមរាប ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន។

 
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីសារសំខាន់នៃកិច្ចប្រជុំទាំងនេះ ដែលជាជំហានក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានដ៏ខ្លាំងក្លា ជាពិសេសការពង្រឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់ និងពិភពលោក លើវិស័យពាណិជ្ជកម្ម ការវិនិយោគនានា។
 
ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត មានដូចជា កិច្ចប្រជុំសេដ្ឋកិច្ចសេដ្ឋកិច្ចកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម កិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសន្ទនាផ្សេងៗរបស់អាស៊ាន។
 
ដៃគូនានារបស់អាស៊ានដែលមានវត្តមានក្នុងកិច្ចប្រជុំពីរថ្ងៃនេះ រួមមានដូចជា ឥណ្ឌា រុស្ស៊ី កាណាដា អូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង ចិន អាស៊ីបូព៌ា ហុងកុង ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com