អត្ថបទពាណិជ្ជកម្ម
ធនាគារ អ៊ូរី ផ្តល់រង្វាន់ជាសាច់ប្រាក់​រាល់សប្តាហ៍​ដល់អាជីវករ និងអ្នក​ទូទាត់តាម KHQR!
14, Sep 2022 , 9:37 am        
រូបភាព
ធនាគារ អ៊ូរី ផ្តល់ការគាំទ្រជាបន្តរបស់ខ្លួនសម្រាប់ការរីកចម្រើននៃការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា។ ចាប់តាំងពីធនាគារជាតិនៃកម្ពុជាបានអនុវត្តឱ្យប្រើប្រាស់ KHQR សម្រាប់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលជាសមាជិកក្នុងប្រព័ន្ធបាគង ដើម្បីបង្កើតវេទិកាប្រតិបត្តិការអន្តរធនាគាររបស់ប្រទេស។ ធនាគារ អ៊ូរី បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីលើកកម្ពស់ការប្រើប្រាស់ជម្រើសនៃការទូទាត់តាម KHQRនេះ។
 
ឥឡូវនេះ ធនាគារ អ៊ូរី កំពុងដំណើរការយុទ្ធនាការសំខាន់ចំនួនពីរ ដើម្បីលើកទឹកចិត្តដល់ការទូទាត់ KHQR ។ ប្រូម៉ូសិនទី១ គឺ "ស្គេនឈ្នះ! ស្គេនឈ្នះ! ឈ្នះ៥០ដុល្លា ជារៀងរាល់សប្តាហ៍ " ។ អតិថិជន និងពាណិជ្ជករដែលប្រើប្រាស់ KHQR របស់ធនាគារ អ៊ូរី ដើម្បីទទួលការទូទាត់សម្រាប់អាជីវកម្មរបស់ពួកគេអាចចូលរួមក្នុងប្រូម៉ូសិននេះ និងទទួលបានរង្វាន់ជាសាច់ប្រាក់ប្រចាំសប្តាហ៍ចំនួន 50 ដុល្លារ។ អ្នកឈ្នះត្រូវបានកំណត់ជ្រើសរើស ដោយផ្អែកលើលំដាប់នៃប្រតិបត្តិការដែលត្រូវបានជ្រើសរើសដោយចៃដន្យពីប្រព័ន្ធរបស់ធនាគារ។
ជាច្រើនសប្តាហ៍កន្លងមកអ្នកឈ្នះពី 20 ទៅ 30 នាក់ត្រូវបានប្រកាសជារៀងរាល់សប្តាហ៍ ដោយចំនួននេះអាស្រ័យលើបរិមាណនៃប្រតិបត្តិការ។


 
ប្រូម៉ូសិនទី២ គឺ "ឈ្នះសំណាង ឈ្នះសាច់ប្រាក់ 168 ដុល្លារជាមួយការទូទាត់ KHQR របស់ធនាគារ អ៊ូរី" ។ 
 
ប្រូម៉ូសិននេះផ្តល់ឱ្យដៃគូពាណិជ្ជកររបស់ធនាគារ អ៊ូរី ដែលដំណើរការការទូទាត់ដោយប្រើ KHQR របស់ធនាគារអ៊ូរី ឬអ្នកដែលប្រើប្រាស់សេវាធនាគារចល័តពីធនាគារសមាជិកបាគងណាមួយ នឹងទទួលបានរង្វាន់ចំនួន៦ រង្វាន់ ដែលមានតម្លៃ 168 ដុល្លារអាមេរិកក្នុងមួយសប្តាហ៍។ អាជីវករដៃគូ៣នាក់ និងអតិថិជនទូទាត់ KHQR ៣នាក់ត្រូវបានជ្រើសរើសក្នុងមួយសប្តាហ៍ក្នុងចំណោមអ្នកឈ្នះនៃការផ្តល់ជូននេះ។



រង្វាន់នឹងត្រូវបានដាក់ដោយផ្ទាល់ទៅក្នុងគណនីធនាគារ អ៊ូរី របស់អតិថិជន និងពាណិជ្ជករដៃគូដែលមាន
សំណាង។ ធនាគារ អ៊ូរី នឹងជូនដំណឹងដល់អ្នកឈ្នះនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់ខ្លួនសម្រាប់អតិថិជនធនាគារសមាជិកបាគង ហើយត្រូវតែបង្កើតគណនីជាមួយធនាគារ អ៊ូរី ដើម្បីទទួលបានរង្វាន់នេះ។
 
ប្រូម៉ូសិនទាំងពីរនេះមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ សូមរីករាយជាមួយការផ្តល់ជូនពិសេសនេះឱ្យបានមុនថ្ងៃផុតកំណត់ ៕
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរស័ព្ទ 023 96 3333 / 081 331 333 គេហទំព័រ៖ https://www.wooribank.com.kh/
ទំព័រហ្វេសប៊ុក៖ Woori Bank Cambodia



អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានប្រតិបត្តិការតាមរយៈបណ្តាញសាខាចំនួន138 នៅទូទាំងប្រទេស ជាមួយនឹងបុគ្គលិកដែលមានបទពិសោធន៍ជាង 4,000 នាក់។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នាំ២០២២ ធនាគារ អ៊ូរី សម្រេចបានទ្រព្យសកម្មសរុបចំនួន 1.3 ពាន់លានដុល្លារអាមេរិកផលប័ត្រឥណទានចំនួន មួយពាន់លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើ-សន្សំចំនួន 295លានដុល្លារ និងអតិថិជនជាង374,177 នាក់៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com