កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Chelsea, AC Milan, Juventus ស្វែងរក៣ពិន្ទុដំបូងរៀងខ្លួន ខណៈ Real Madrid, ​Man City ស្វាគមន៍ក្រុមអាល្លឺម៉ង់
14, Sep 2022 , 5:19 pm        
រូបភាព
Chelsea, AC Milan និង Juventus ត្រូវស្វែករកជ័យជម្នះលើកដំបូងរៀងខ្លួនសម្រាប់ជំនួបលើកទី២ វគ្គសន្សំពិន្ទុតាមពូល ​UEFA Champions League នៅរាត្រីថ្ងៃទី១៤ ខែកញ្ញា។ ​ចំណែក ​Real Madrid នឹងស្វាគមន៍ ​RB Leipzig ស្របពេល Manchester City ទទួល Borussia Dortmund។



ក្រុម AC Milan នឹងត្រូវបើកទ្វារកីឡដ្ឋាន San Siro ទទួលភ្ញៀវមកពីក្រូអាស៊ី Dinamo Zagreb សម្រាប់ជំនួបពូល E វេលាម៉ោង ១១:៤៥ យប់ (ម៉ោងនៅកម្ពុជា)។  AC Milan ដែលជាក្រុមជើងឯក Serie A រដូវកាលមុនចាប់ផ្តើមប្រកួតកាលថ្ងៃបើកឆាក UCL បានត្រឹមស្មើ Salzburg លទ្ធផល ១-១។ សម្រាប់រាត្រីនេះ AC Milan ត្រូវស្វែងរកជ័យជម្នះលើកដំបូងដើម្បីប្រជែងកៅអីទៅវគ្គបន្ត។


 
មិនខុសពី AC Milan នោះទេ Chelsea ដែលរងបរាជ័យនៅថ្ងៃបើកឆាកក្រោមថ្វីជើង Dimano Zagreb លទ្ធផល ១-០ ក៏កំពុងស្រែកឃ្លានជ័យជម្នះផងដែរ។ ក្រុមកំពុងស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Graham Potter ដែលមកជំនួសអ្នកចាត់ការលោក Thomas Tuchel ត្រូវមានភារកិច្ចដឹកនាំតោខៀវដណ្តើម៣ពិន្ទុជាលើកដំបូង។
 
Juventus ដែលស្ថិតក្នុងពូល H ឯណោះវិញក៏កំពុងតែទាមទារជ័យជម្នះចាំបាច់ផងដែរ ខណៈខ្លួនត្រូវការពិន្ទុប្រជែងជាមួយក្រុម PSG។ កាលជំនួបថ្ងៃបើកឆាក ​Juventus ចាញ់ Paris Saint Germain ២-១។  ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Massimiliano Allegri នឹងបើកទ្វារកីឡដ្ឋាន Allienz ទទួលក្រុមភ្ញៀវដែលឈរកំពូលតារាង ​SL Benfica ​សម្រាប់ជំនួបលើកទី២ នៃវគ្គសន្សំពិន្ទុ​។ ក្នុងពូល H នេះ PSG ក៏ត្រូវធ្វើដំណើរទៅប្រកួតទល់ក្រុម Maccabi Haifa ​ដូចគ្នា។


 
ក្រឡែកជំនួបពូល F អធិរាជស Real Madrid ក៏ត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu ទទួលក្រុមមកពីអាល្លឺម៉ង់ RB Leipzig វេលាម៉ោង២ ក្រោយការប្រកួតរវាងក្រុម Shaktar Donetsk និង Celtic ដែលប្រកូតម៉ោង ១១:៤៥​ នាទី បញ្ចប់ទៅ។ 
 
ជំនួបពូល G ដ៏កក្រើកនឹងកើតឡើងដោយក្រុម Manchester City ដឹកនាំដោយលោក Pep Gaurdiola ត្រូវស្វាគមន៍ក្រុមខ្លាំងមកពីអាល្លឺម៉ង Borussia Dortmund ក្នុងកីឡដ្ឋាន ​Etihad។ ជំនួបមួយគូទៀតក្នុងពូលនេះ FC Copenhagen ទទួល Sevilla វេលាម៉ោង ២ យប់។
 
នាថ្ងៃទី១៤ ខែកញ្ញានេះ ជំនួបក្នុងពូល A ក៏នៅមានការប្រកួតដែរដោយក្រុម Rangers នឹងត្រូវទទួល SSC Napoli វេលាម៉ោង ២ យប់៕


 
 
 

Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com