កីឡាជាតិ
ជាតិ
ក្រោយតេស្តកម្លាំង 30-15IFT សហព័ន្ធបង្ហាញសមាសភាពជម្រើសជាតិ និង U23 សម្រាប់ជំនួបមិត្តភាពអន្តរជាតិ
15, Sep 2022 , 8:58 am        
រូបភាព
លោក ភា សុភ័ក្ត្រា ដឹកនាំការធ្វើតេស្តកម្លាំង
លោក ភា សុភ័ក្ត្រា ដឹកនាំការធ្វើតេស្តកម្លាំង
ក្រោយការធ្វើតេស្តកម្លាំង (30-15IFT test) ជាបន្តបន្ទាប់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះសមាសភាពកីឡាករពីរឈុតក្នុងនោះមានឈុតជម្រើសជាតិ ត្រៀមជួបបង់ក្លាដែស និងឈុត U23 ដែលរង់ចាំស្វាគមន៍ U23 ជប៉ុន ក្នុងជំនួបមិត្តភាពអន្តរជាតិដូចគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

 
ក្រុមកីឡាករជម្រើសជាតិកម្ពុជា ត្រូវប៉ះជាមួយភ្ញៀវបង់ក្លាដែស សម្រាប់ជំនួបមិត្តភាពអន្តរជាតិ MinebeaMitsumi នាថ្ងៃទី២២ ខែកញ្ញា។ 

សមាសភាពជម្រើសជាតិរួមមាន៖
-បឹងកេត៖ ហ៊ុល គឹមហ៊ុយ, ម៉ាត់ នូរុណ
-វិសាខា៖ កែវ សុខសិលា, ឈង់ ប៊ុនណាត, អ៊ុក សុវណ្ណ, អ៊ិន សូដាវីដ, រ៉ឹង ប៊ុនហៀង, ស៊ិន កក្កដា
-ភ្នំពេញក្រោន៖ សឿត បារាំង, ជួន ចាន់ចាវ, យ៉ើ សាហ្វី, ប្រាក់ ធីវា
-ណាហ្គាវើលដ៍៖ គួច ដានី, ដាវ នីម
-Orlando City SC៖ ថេឡរ នីកូឡាស់ ឌឿង
-ព្រះខ័នរាជស្វាយរៀង៖ អោម ឧត្តម, សឿយ វិសាល, សារ៉េត គ្រីយ៉ា, គីម សុខយុទ្ធ, ត្រាយ វិចិត្រ
-កងយោធពលខេមរភូមិន្ទ៖ កាន់ ពិសាល, ជឿន ណាចា
-នគរបាលជាតិ៖ វ៉ាន់ តៃឡាម៉ី
 
U23 កម្ពុជា នឹងទទួល U23 ជប៉ុន សម្រាប់ជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា។

ជម្រើសជាតិអាយុក្រោម២៣ឆ្នាំរួមមាន៖
-ដង្កោសែនជ័យ៖ ដោ រ៉ូហ្សាន់
-អគ្គិសនីកម្ពុជា៖ ទួត សារ៉ូត
-ភ្នំពេញក្រោន៖ លឹម ពិសុទ្ធ
-គិរីវង់សុខសែនជ័យ៖ លឹម អារុណរ៉េយមិន
-កងយោធពលខេមរភូមិន្ទ៖ ទេព ហ្វីលីប
-ណាហ្គាវើលដ៍៖ ជា សុខម៉េង
-អង្គរថាយហ្គឺរ៖ សុផល ឌីម៉ង់
-វិសាខា៖ រដ្ឋ វីរៈ, គី រីណា, សារ ទី,
-បឹងកេត៖ កយ សាលីម, តាំង ប៊ុនឆៃ, វ៉ាំង ដាវីន, សៀង ចន្ធា
-ព្រះខ័នរាជស្វាយរៀង៖ នី សុខរី, មិន រតនៈ, អ៊ាន ពិសី
-ព្រៃវែង៖ អាត អូនទូច, ចាន់ សារ់ាពេជ្រ, អះម៉ាត់ ស៊ូរីម, ស រតនា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com