កីឡាអន្តរជាតិ
អន្តរជាតិ
Celtic ប្រឈមរងពិន័យពី UEFA ជុំវិញបញ្ហាបដាទាក់ទង់ម្ចាស់ក្សត្រអេលីហ្សាបែតទី ​២ ខណៈ Rangers គេចផុតការពីន័យ
16, Sep 2022 , 8:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នៅថ្ងៃទី១៥ ខែកញ្ញា បើកដំណើរនីតិវិធីរបស់ខ្លួន លើបញ្ហាអ្នកគាំទ្រក្លិប Celtic FC របស់ស្កុតឡែន ដែលបង្ហាញផ្ទាំងបដាទាក់ទងការសោយទិវង្គតមហាក្សត្រីអេលីហ្សាបែតទី២ និងការប្រើពាក្យមិនសមរម្យ​ ក្នុងជំនួបទល់ Shakhtar Donetsk ពាន Champions League។ ក្លិប Rangers ក៏ប្រឈមការដាក់ពិន័យដែរ ព្រោះបានប្រើភ្លេងជាតិអង់គ្លេសមុនការប្រកួត។



ជំនួប UCL ពូល F រវាងក្រុមម្ចាស់ផ្ទះ Shakhtar Donetsk និង Celtic អ្នកគាំទ្រក្រុមភ្ញៀវបានប្រើប្រាស់ផ្ទាំងបដាជាច្រើនទាក់ទងការយាងសោយទិវង្គតព្រះមហាក្សត្រីអេលីហ្សាបែតទី២ ក្នុងកីឡដ្ឋាន Polish Army ក្នុងទីក្រុង Warsaw។ ជំនួបរវាងក្រុមទាំងពីរបានបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ១-១។​ ក្រៅពីបដាទាក់ទងនឹងរឿងសោយទិវង្គតនេះ អ្នកគាំទ្រ Celtic មួយចំនួនក៏បានប្រើផ្ទាំងបដាដែលមានពាក្យមិនសមរម្យថែមទៀត។
 
ក្រុម Celtic អាចនឹងប្រឈមការដាក់ទណ្ឌកម្ម ពីសំណាក់ ​UEFA ស្របពេលស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់តំបន់អឺរ៉ុបមួយនេះ បានបើកនិតិវីធីប្រឆាំងនឹងទង្វើមិនសមរម្យរួចហើយ។
ដោយឡែក Rangers ទំនងត្រូវរងពិន័យពីការធ្វើខុសនៃលក្ខខណ្ឌរបស់ UEFA ដោយបានចាក់ភ្លេងជាងអង់គ្លេសមុនការប្រកួតដើម្បីជាការគោរពដល់ព្រះមហាក្សត្រី ពេលប៉ះ SSC Napoli។
 
បើតាមអ្នកនាំពាក្យ UEFA ទាក់ទងបញ្ហារបស់ក្រុម Rangers ឧបទ្ទវហេតុដែលបានកើតឡើងទាំងនោះមិនមែនជាកម្មវត្ថុនៃដំណើរការវិន័យរបស់ UEFA ឡើយ។ 
តែទោះជាយ៉ាងនេះក្តី UEFA ថ្ងៃទី១៥ បាននិយាយប្រាប់ទៅកាន់ទូរទស្សន៍ Sky Sports ថាការប្រកួតក្រោយៗនឹងមិនមានការចាក់ភ្លេងជាតិអ្វីទៀតឡើយដើម្បីជំនួសពីធីគោរពខុសពីទំលាប់រាល់ដង។ «ពិធីមុនការប្រកួតដែលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងបរិយាកាសដ៏ស្រទន់គ្មានភាពអបអរសប្បាយរីករាយទូទាំងកន្លែងការប្រកួតទាំងអស់នៃចក្រភពអង់គ្លេសដើម្បីជាការគោរពដូចដែលយើងបានធ្វើកាលពីថ្ងៃទី១៥។ ភ្លេងជាតិត្រូវបានហាមនៅការប្រកួតខាងមុខទៀត។ នេះជាការលើកឡើងពីអ្នកនាំពាក្យ UEFA៕
 

Tag:
 Celtic FC
  Rangers FC
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com