កីឡាអន្តរជាតិ
អន្តរជាតិ
អាវ​អតីត​កីឡាករបាល់បោះ Michael Jordan ពាក់ឆ្នាំ១៩៩៨ លក់បាន១០,១លានដុល្លារ​
17, Sep 2022 , 10:59 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
អាវរបស់អតីតកីឡាករបាល់បោះដ៏ល្បីប្រចាំក្របខណ្ឌ NBA លោក Michael Jordan ដែលធ្លាប់បានពាក់ក្នុងការប្រកួតឆ្នាំ ១៩៩៨ វគ្គផ្តាច់ព្រ័ត្រ លក់បានក្នុងតម្លៃជាង ១០,១លានដុល្លារ។ អាវរបស់បុរសសញ្ជាតិអាម៉េរិករូបនេះបានក្លាយជាអាវកីឡាដែលមានតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក នៅក្នុងកម្មវិធីដេញថ្លៃមួយនាថ្ងៃទី១៥ ខែកញ្ញា។

 
អាវដែលមានពណ៍ក្រហមវាលឃ្លាកដែលមានលេខសម្គាល់ ២៣ ពាក់ដោយ Michael Jordan លេងឱ្យក្រុមបាល់បោះ Chicago Bulls ជាអាវកីឡាថ្លៃបំផុតក្នុងពិភពលោក ដោយបានបំបែកកំណត់ត្រាអាវ«Hand of God»របស់វីរបុរសបាល់ទាត់ Diego Maradona របស់អាហ្សង់ទីនដែលលក់ការពីដើមឆ្នាំ ២០២២ បានតម្លៃ ៩,៣លានដុល្លារ។
 
បើតាមការប្រកាសរបស់ក្រុមហ៊ុន Sotheby’s ដែលជាក្រុមហ៊ុនលក់ និងដេញថ្លៃគ្រឿងអលង្កា​ និងវត្ថុសិល្បៈនានា អាវ«Last Dance»ធ្លាប់ពាក់ដោយអតីតកីឡាករបាល់បោះអស្ចារ្យបំផុតក្នុងពិភពលោក Michael Jordan បំបែកកំណត់ត្រាអាវកីឡាថ្លៃបំផុតលើពិភពលោក។
 
«ក្នុងសប្តាហ៍នេះចាប់តាំងពីយើងបានប្រកាសដេញថ្លៃនៃអាវរបស់ លោក Jordan មក ទទួលបានការអបអរសាទរយ៉ាងខ្លាំងពីអ្នកគាំទ្រវិស័យកីឡា ដោយអ្នកដែលចង់បានអាវមួយនេះគឺចង់មានការបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។ ជាថ្មីម្តងទៀត ថ្ងៃនេះជាលទ្ធផល គឺការបំបែកកំណត់ត្រាថ្មី ដោយអាវដែលមានអាយុកាល ២៥ឆ្នាំពាក់ដោយលោក Michael Jordan អតីតកីឡាករបាល់បោះដ៏អស្ចារ្យក្នុងពិភពលោក មានតម្លៃថ្លៃបំផុតលើលោក»។ នេះបើតាមសម្តីលោក Brahm Wachter ប្រធានក្រុមហ៊ុន Sotheby’s។
 
អាវរបស់លោក Jordan មួយនេះដំបូងឡើយត្រូវបានកម្មវិធីដេញថ្លៃរំពឹងថានឹងអាចទាញប្រាក់ចំណូលប្រហែលពី ៣លានដុល្លារ ទៅ ៥លានដុល្លារ ប៉ុណ្ណោះ ក្នុងកម្មវិធីដេញថ្លៃនៅក្រុមហ៊ុន Sotheby’s។ ផ្ទុយទៅវិញ អាវនេះបែជាអាចបំបែកកំណត់ត្រាជាសម្ភារកីឡាថ្ងៃបំផុត ដែលមានឈ្មោះ Jordan ៕
 
 

Tag:
 Michael Jordan
© រក្សាសិទ្ធិដោយ thmeythmey.com