ជាតិ
អ្នកលក់ប្រាប់ពីកន្លែងឆ្ងាញ់ជាងគេនៃសាច់ក្រពើ
18, Sep 2022 , 7:39 pm        
រូបភាព
ដោយ៖ ហុង​ ស្រីណា និងហេង ស្រីលីន

ភ្នំពេញ៖ ថ្នក់ក្រពើ ឆ្អឹងជំនីរ កំភួនជើង និងកន្ទុយក្រពើ មានរសជាតិឆ្ងាញ់ជាងគេ ដែលអ្នកនិយមបរិភោគមិនគួររំលង។ អ្នកស្រី ខឿន សម្ភស្ស ដែលជាអាជីវករលក់សាច់ក្រពើ បានឱ្យដឹងថា ឆ្អឹងជំនីរ និងកន្ទុយក្រពើ អាចស្លម្ជូរគ្រឿង ឆាក្តៅ ឬប្រឡាក់អាំង។

អ្នកស្រីបញ្ជាក់ថា ថ្នក់ក្រពើ មានរសជាតិឆ្ងាញ់ជាងគេ ព្រោះមានសាច់ឆុបៗ ស្រួយឆ្ងាញ់ ដែលសាកសមក្នុងការស្ងោរ ជ្រលក់ជាមួយទឹកត្រីបុក ឬទឹកប្រហុកក៏បាន។ ចំពោះកំភួនជើងក្រពើ សាកសមសម្រាប់សម្លម្ជូរគ្រឿង ព្រោះមានសសៃឆុបៗ។ អាជីវកររូបនេះបានឱ្យដឹងទៀតថា អតិថិជនភាគច្រើននិយមចូលចិត្តឆ្អឹងជំនីរ កន្ទុយក្រពើ ហើយខ្លះទៀតចូលចិត្តថ្នក់ក្រពើ៕ 

ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោម៖ 
 
 








Tag:
 Mojo
  អាជីវកម្មលក់សាច់ក្រពើ
  សង្កាត់ព្រែកកំពឹស
© រក្សាសិទ្ធិដោយ thmeythmey.com