ជាតិ
លោកយាយ យ៉ុង លាងចានពីម៉ោង៥ល្ងាចដល់១យប់ ដើម្បីជួយសម្រួលជីវភាពកូន
19, Sep 2022 , 8:29 am        
រូបភាព
ភ្នំពេញ៖ រាត្រីដែលមនុស្សជាច្រើនកំពុងចូលដំណេក លោកយាយ រាជ យ៉ុង កំពុងញាប់ដៃញាប់ជើងសម្អាតកែវ នៅភោជនីយដ្ឋានមួយកន្លែង ក្បែផ្សារទួលទំពូង។ ពាក់ស្រោមដៃពណ៌ផ្កាឈូក លោកយាយកំពុងលាងកែវយ៉ាងមមាញឹក ដើម្បីឱ្យទាន់តម្រូវការភ្ញៀវក្នុងហាង។

 
ជីដូនវ័យ៨១រូបនេះ ឆ្លៀតប្រាប់អ្នកសារព័ត៌មាន ThmeyThmey25 ទាំងសំឡេងខ្សាវៗថា៖«ពេលថ្ងៃខ្ញុំមើលចៅ ហើយខ្ញុំលាងចានចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ១ឬ២ភ្លឺ។ ខ្ញុំមកជួយលាងកូន តែថៅកែឃើញអាណិតគេឱ្យ២០ម៉ឺនដែរ»។ 
 
លោកយាយ យ៉ុង មិនចង់ទៅសុំទានទេ ដ្បិតកម្លាំងនៅមានអាចធ្វើការបាន។ របរលាងចាននេះ បានជួយសម្រួលដល់ជីវភាពគ្រួសារលោកយាយ យ៉ុង បានមួយផ្នែក ដោយអាចផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ និថ្លៃផ្ទះជួល រួមទាំងថ្លៃទឹកភ្លើង៕ 
 

លោកយាយ រាជ យ៉ុង កំពុងលាងចាន

លោកយាយ រាជ យ៉ុង កំពុងលាងចាន

លោកយាយ រាជ យ៉ុង កំពុងលាងចាន

លោកយាយ រាជ យ៉ុង កំពុងលាងចាន

លោកយាយ រាជ យ៉ុង កំពុងលាងចាន

 

Tag:
 ព័ត៌មានរូបភាព
  លោកយាយ រាជ យ៉ុង
  អ្នកលាងចាន
© រក្សាសិទ្ធិដោយ thmeythmey.com