កីឡាអន្តរជាតិ
អន្តរជាតិ
Simeone បំបែកកំណត់ត្រា Aragones ដែលដឹកនាំ AT Madrid ច្រើនប្រកួតបំផុតនៅ La Liga
× លោក Diego Simeone បានបំបែកកំណត់ត្រារបស់លោក Luis Aragones ក្នុងនាមជាអ្នកចាត់ការទូទៅ ដែលដឹកនាំក្រុម Atletico Madrid ប្រកួតក្នុងក្របខណ្ឌ La Liga។
ជំនួប Madrid Derby រវាង Atletico Madrid និង Real Madrid ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី ៤០៨ ហើយសម្រាប់លោក Simeone ក្នុងនាមជាអ្នកចាត់ការ Atletico Madrid។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ឡើងដឹកនាំក្រុមមានមូលដ្ឋានក្នុងក្រុងម៉ាដ្រីឌប្រទេសអេស្ប៉ាញមួយនេះនៅឆ្នាំ ២០១១ កក្រោយផ្លាស់ចេញពី Racing Club។
លោក Simeone រកបានជ័យជម្នះ ២៤៧ប្រកួត ចំណោមការប្រកួត ៤០៨លើក ក្នុងនោះស្មើ ៩៥លើក និងចាញ់ ៦៤លើក។
ដឹកនាំ AT Madrid ១១ឆ្នាំ លោក Simeone បានជួយក្រុម Atletico Madrid ឈ្នះពានរង្វាន់ចំនួន៨ ក្នុងនោះក៏មានពានរង្វាន់ La Liga រដូវកាល ២០១៣-១៤ និង ២០២០-២១ ផងដែរ។
ក្រៅពីលោក Simeone កីឡាករខ្សែបម្រើវ័យចំណាស់ប្រចាំក្រុម Koke ក៏ធ្វើបានកំណត់ត្រាថ្មីមួយផងដែរ នៅពេលជួយ Real Madrid នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា។ Koke បានតាមស្មើកំណត់ត្រាលោក Adelardo Rodriguez សម្រាប់ការបង្ហាញខ្លួនច្រើនជាងកីឡាករដទៃក្នុងប្រវត្តិសាស្ត្រ Atletico Madrid។
កីឡាករសញ្ជាតិអេស្ប៉ាញ Koke ដែលជាកីឡាករសំខាន់របស់លោក Simeone បង្ហាញខ្លួនឱ្យក្រុម Atletico Madrid ដល់ទៅចំនួន៥៥៣ ប្រកួត៕
Tag:
Atletico Madrid
Diego Simeone
© រក្សាសិទ្ធិដោយ thmeythmey.com